NEWS
លោក Erik ten Hag ឆ្លើយតបពាក្យចចាមអារ៉ាមទាក់ទងរឿង Neymar ដែល Man United ចង់បាន
2023-05-25 10:05:36
បរទេស៖ បាយការណ៍ពីកាសែតបារាំង L’Equipe នៅសប្តាហ៍នេះ បានអះអាងថា United បានបើកការពិភាក្សាជាមួយ PSG ហើយថា Casemiro បានព្យាយាម បញ្ចុះបញ្ចូលមិត្តរួមក្រុមសញ្ជាតិប្រេសុីលឱ្យចូលរួមជាមួយគាត់នៅ United។
Neymar បានចូលរួមជាមួយ PSG ក្នុងការផ្ទេរបំបែកកំណត់ត្រាពិភពលោក ២២២លានអឺរ៉ូពី Barcelona ក្នុងឆ្នាំ២០១៧ ពី Camp Nou។ កិច្ចសន្យាបច្ចុប្បន្ន របស់គាត់នៅ Parc des Prince ដែលត្រូវបានចុះហត្ថលេខាក្នុងឆ្នាំ២០២១ មានរយៈពេល ២ឆ្នាំទៀត។ នៅពេលមានការចោទសួរទាក់នឹងទៅនឹង Neymar អ្នកចាត់ការសញ្ជាតិ​ហូឡង់ Ten Hag បានឆ្លើយយ៉ាងខ្លីថា៖
“ពេល​យើង​មាន​ព័ត៌មាន​យើង​នឹង​ប្រាប់​អ្នក​។” United កំពុងពិចារណាលើការចុះហត្ថលេខាលើខ្សែប្រយុទ្ធកណ្តាលពីររូបនៅរដូវក្តៅនេះ បើមិនមែន Neymar ក៏ជា Harry Kane, Victor Osimhen, Lautaro Martinez និង Dusan Vlahovic ក្នុងចំណោមការពិចារណាបឋមដែលមានទម្រង់លេងខ្ពស់។ ទីពីរ​ទំនង​ជា​កីឡាករ​វ័យ​ក្មេង​ក្នុង​ការ​អភិវឌ្ឍ​គឺ Rasmus Hojlund, Santiago Gimenez និង Goncalo Ramos ។ Benjamin Sesko និង Mohammed Kudus ក៏ត្រូវបានណែនាំ៕
Go to our Telegram Group
Go to our Facebook page
© 2023 Copyright ShareSport