NEWS
ភ្នាក់ងារ Giroud និងក្លឹប AC Milan ណាត់​ជួប​គ្នា
2022-12-14 12:12:40
យោង​តាម​ប្រភព​ដដែល កុង​ត្រា​ថ្មី​នឹង​ត្រូវ​បាន​ព្រមព្រៀង​ដោយ​ភាគី​ទាំង​សង​ខាង​នា​ពេល​ឆាប់​ៗ​ខាង​មុខ។ កុង​ត្រា​បច្ចុប្បន្ន​របស់​ Giroud នៅ AC Milan នឹង​បញ្ចប់​នៅ​ដាច់​រដូវកាល ២០២២/២០២៣ នេះ។ ក្លឹប​យក្ស​អ៊ីតាលី ចង់​ផ្ដល់​កុង​ត្រា​ថ្មី​ជូន​ដល់​ Giroud ដើម្បី​ឲ្យ​កីឡាករ​រូប​នេះ​បន្ត​នៅ​មួយ​រដូវ​កាល​ទៀត​ជាមួយ​ក្លឹប​រហូត​ដល់​ពាក់កណ្ដាល​ឆ្នាំ​ ២០២៤។ ខែ្ស​ប្រយុទ្ធ​វ័យ ៣៦ ឆ្នាំ​ Giroud បាន​មក​ចូល​រួម​ជាមួយ​ក្លឹប AC Milan កាល​ពី​ឆ្នាំ ២០២១។ រហូត​មក​ទល់​ពេល​នេះ​ កីឡាករ​រូប​នេះ​បាន​ស៊ុត​ចូល ១៦ គ្រាប់ ក្នុង​ការ​ប្រកួត​សរុប ៤២ ប្រកួត។ Giroud បាន​បង្ហាញ​ទម្រង់​លេង​បាន​យ៉ាង​ល្អ​ក្នុង​ព្រឹត្តិការណ៍​ World Cup នេះ។ កីឡាករ​រូប​នេះ បាន​ស៊ុត​ចូល ៤ គ្រាប់​ក្នុង​ ៤ ប្រកួត ហើយ​គ្រាប់​ទាំង​នោះ​សុទ្ធ​តែ​ជា​គ្រាប់​សំខាន់ៗ​ក្នុង​ការ​ជួយ​បារាំង​ឲ្យ​ឡើង​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ។ បារាំង នឹង​ត្រូវ​ប៉ះ​ម៉ារុក ក្នុង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ World Cup ២០២២៕
Go to our Telegram Group
Go to our Facebook page
© 2023 Copyright ShareSport