Camavinga បង្ហាញពីអារម្មណ៍នៅពេលលឺពាក្យចចាមអារ៉ាម Mbappe ផ្ទេរទៅ Real Madrid
2023-06-15 09:06:09
ក្នុងពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ មានពាក្យចចាមអារ៉ាមជាច្រើន ទាក់ទិនទៅនឹងការផ្ទេររបស់ Mbappe ទៅកាន់ក្លឹប Real Madrid ខណៈដែលនេះ មិនមែនជាលើកទីមួយទេ ដែលមានព័ត៌មានរវាង Mbappe និង Real Madrid។
ទោះជាយ៉ាងណា Mbappe បានបដិសេធពីការផ្ទេរទៅកាន់ Real Madrid នារដូវក្តៅនេះ ទោះបីជាបានប្រាប់ក្លឹបថាមិនបន្តកុងត្រាលើសពីឆ្នាំ២០២៤។
ក្រោយទទួលដំណឹងដ៏ក្តៅគគុកមួយនេះ ខ្សែបម្រើសញ្ជាតិបារាំង Eduard Camavinga បាននិយាយកាលពីថ្ងៃអង្គារថា គាត់នឹងសប្បាយចិត្តខ្លាំងណាស់ ប្រសិនបើ Kylian Mbappé សម្រេចចិត្តចាកចេញពី Paris Saint-Germain ហើយចូលរួមជាមួយគាត់នៅ Real Madrid នៅរដូវកាលក្រោយ។