NEWS
Man Utd ផ្តល់តម្រុយនៃការផ្ទេរ Harry Maguire ក្រោយប្រកាសចេញឯកសណ្ឋានថ្មីរបស់ក្លឹប
2023-06-28 10:06:47
Marcus Rashford, Luke Shaw, Bruno Fernandes, Jadon Sancho, Casemiro និង Lisandro Martinez គឺជាកីឡាករបុរសដែលត្រូវបានជ្រើសរើសដើម្បី យកគំរូដាក់គេហទំព័ររបស់ក្លឹប ក្នុងការប្រកាសចេញអាវឈុតថ្មីរបស់ក្លឹប Man United។
ទោះបីជាយ៉ាងណាក៏ដោយ ជាក់ស្តែង Harry Maguire មិនបានបង្ហាញខ្លួននោះទេ ចំពេលមានការរំពឹងទុកថា ប្រធានក្រុមអាចនឹងធ្វើដំណើរចេញពី Old Trafford នៅរដូវក្តៅនេះ។ Maguire មិន​មែន​ជា​ផ្នែក​មួយ​នៃ​ការ​ដាក់​តាំងនៅលើ​គេហទំព័រ​ផ្លូវ​ការ​របស់​ក្លឹប Man United នោះ​ទេ។ យ៉ាង​ណា​មិញ គាត់​បាន​បង្ហោះ​រូបភាព​ខ្លួន​គាត់​ក្នុង​អាវ​ថ្មី​លើ​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក​របស់​គាត់​ដោយ​មាន​ចំណង​ជើង​ថា “រដូវ​កាល​ថ្មី = អាវ​ថ្មី”។
យោងតាម ​​Mail Online ប្រធានក្រុម Maguire ស្ថិតក្នុងចំណោមកីឡាករ 13 នាក់ដែល United បើកចំហរក្នុងការលក់ ខណៈដែលក្លឹបសម្លឹងរកការប្រមូល ប្រាក់បានរហូតដល់ 100 លានផោនពីការចាកចេញ៕
Go to our Telegram Group
Go to our Facebook page
© 2023 Copyright ShareSport