Arsenal កំពុងពិចារណាលើការផ្ទេរ Kylian Mbappe នៅឆ្នាំ ២០២៤
2023-07-02 09:07:35
យោងតាមរបាយការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានឱ្យដឹងថាក្រុម Arsenal កំពុងថ្លឹងថ្លែងការផ្លាស់ប្តូរសម្រាប់តារាឆ្នើមរបស់ Paris Saint-Germain កីឡាករ Kylian Mbappe ក្នុងឆ្នាំ២០២៤។
Mbappe បានក្លាយជាប្រធានបទនៃការរំពឹងទុកនៃការផ្ទេរយ៉ាងខ្លាំង បន្ទាប់ពីបានប្រាប់ PSG ថាគាត់នឹងមិនបន្តកិច្ចសន្យារបស់គាត់ទេ។
គាត់ត្រូវបានគេរំពឹងថានឹងចាកចេញនៅរដូវក្តៅនេះ ខណៈដែលក្លឹបយក្សរបស់បារាំងសម្លឹងរកការជៀសវាងនូវសេណារីយ៉ូនៃការផ្ទេរដោយគ្មានតម្លៃខ្លួន ជាមួយនឹងកិច្ចព្រមព្រៀងរបស់កីឡាកររូបនេះនឹងផុតកំណត់នៅរដូវក្តៅក្រោយ។
Real Madrid ដែលបានព្យាយាមចុះហត្ថលេខាលើរូបគេកាលពីឆ្នាំមុន ត្រូវបានគេគិតថាជាអ្នកនាំមុខគេក្នុងការចាប់យកអារម្មណ៍កីឡាករវ័យ ២៤ឆ្នាំរូបនេះ សារជាថ្មី។
នេះបើតាមការចុះផ្សាយរបស់ Football Transfers បានអះអាងថាក្រុម Premier League មួយនេះ កំពុងតែតាមដានស្ថានភាពម្ចាស់ស្បែកជើងមាស World Cup ២០២២ យ៉ាងយកចិត្តទុកដាក់។
Mbappe បានចូលរួមជាមូយ PSG ចាប់តាំងពីឆ្នាំ ២០១៧ បន្ទាប់ពីការផ្ទេរដ៏គួរឱ្យភ្ញាក់ផ្អើលរបស់គាត់ ក្នុងតម្លៃ ១៦៣លានផោន។