កីឡាករ Barcelona ម្នាក់ថាខ្លួនផ្ទេរមកដោយសារចង់លេងជាមួយ Messi ហើយសង្ឃឹមថាគាត់ត្រឡប់មកវិញ
2023-01-04 08:01:40
តារាឆ្នើមរបស់ក្លឹប Barcelona កីឡាករ Eric Garcia សង្ឃឹមថា Lionel Messi នឹងត្រលប់មកក្លឹបកាតាឡានពី Paris Saint-Germain (PSG) វិញ។កីឡាករអាហ្សង់ទីនបានចាកចេញកាលពីរដូវក្តៅមុន បន្ទាប់ពីក្លឹបយក្ស La Liga មិនអាចបន្តកុងត្រាថ្មីបានដោយសារច្បាប់កំណត់ប្រាក់ឈ្នួលរបស់ La Liga។ គាត់បានចូលរួមជាមួយ PSG លើការផ្ទេរដោយគ្មានតម្លៃខ្លួន។ទន្ទឹមនឹងនេះដែរ Eric Garcia បានចូលរួមជាមួយក្លឹបកាតាឡានពីក្លឹប Manchester City កាលពីរដូវក្តៅមុនផងដែរ។កីឡាករវ័យ២១ឆ្នាំរូបនេះមិនដែលមានឱកាសលេងជាមួយម្ចាស់ពាន Ballon d’Or ប្រាំពីរសម័យកាលនោះទេ ដោយលើកហេតុផលនៃការផ្ទេរទៅក្លឹប Barcelona ដោយសារតារាឆ្នើម PSG រូបនេះផងដែរ។ ថ្មីៗនេះ Garcia បាននិយាយថា៖ “ខ្ញុំបានចូលរួមជាមួយ FC Barcelona ដើម្បីលេងជាមួយ Leo Messi ប៉ុន្តែគាត់បានចាកចេញ។ ខ្ញុំសង្ឃឹមថាគាត់ត្រលប់មកវិញ”៕
ប្រភព៖ Sportskeeda