តើ Mbappe នឹងសម្រេចចិត្តបែបណាខណះដែល Al-Hilal ហ៊ានចំណាយលុយយ៉ាងធំសម្បើមសម្រាប់គាត់?
2023-07-26 09:07:35
អ្នកតំណាងនៃសម្ព័ន្ធ Saudi Pro League បានទាក់ទងជានិច្ចជាមួយនឹងកីឡាករ Kylian Mbappe នេះបើយោងតាមអ្នកកាសែត Bruno Andrade ។ របាយការណ៍របស់លោកបានអះអាងថា ប្រទេសមជ្ឈិមបូព៌ាចាត់ទុកការចុះហត្ថលេខានេះថាជារឿងដ៏មានកិត្តិយស។ Paris Saint-Germain បានសម្រេចចិត្តលក់កីឡាកររូបនេះនៅរដូវក្តៅនេះ ដោយទុកគាត់ចេញពីក្រុមមុនរដូវកាលចាប់ផ្ដើម។
ជាមួយគ្នានេះដែររបាយការណ៏បានរាយការណ៍ថាបានទទួលយកការផ្តល់ជូនដ៏ធំសម្បើម 300 លានអឺរ៉ូពី Al-Hilal សម្រាប់កីឡាកររូបនេះ ដោយក្លឹប Saudi Pro League កំពុងតែស្វែងរកការចរចាជាមួយកីឡាករវ័យ 24 ឆ្នាំ។ ទោះជាយ៉ាងណាក៏ដោយ Mbappe មិនចាប់អារម្មណ៍លើការផ្លាស់ប្តូរទៅកាន់ Saudi Pro League នោះទេ នេះបើយោងតាម ESPN ។
Al-Hilal បានដាក់សំណើរដ៏ធំមួយដែលនឹងធ្វើឱ្យខ្សែប្រយុទ្ធរកបាន 700 លានអឺរ៉ូសម្រាប់រដូវកាល 2023-24 មុនពេលក្លាយជាភ្នាក់ងារឥតគិតថ្លៃ។ មួយវិញទៀតកីឡាកររូបនេះត្រូវបានគេរាយការណ៍ថាចង់ផ្លាស់ទៅ Real Madrid ហើយក្រុមអធិរាជសពេញចិត្តក្នុងការរង់ចាំ និងចុះហត្ថលេខាលើគាត់ដោយគ្មានតម្លៃនៅឆ្នាំ 2024 ។ កាលពីថ្មីនេះ Saudi Pro League បានក្លាយជាចំណុចក្តៅសម្រាប់កីឡាករកំពូលៗ ដោយចាប់ផ្តើមពីការផ្លាស់ប្តូររបស់ Cristiano Ronaldo ទៅ Al-Nassr នឹងកីឡាករឆ្នើមជាច្រើនរូបទៀត។