NEWS
ពានរង្វាន់ថ្លៃបំផុតទាំង ៥ ក្នុងបាល់ទាត់ពិភពលោក
2023-01-04 08:01:41
បាល់ទាត់បានក្លាយជាកីឡាដ៏ពេញនិយមបំផុតនៅលើភពផែនដីហើយពានរង្វាន់នៃការប្រកួតដែលមានកេរ្តិ៍ឈ្មោះខ្ពស់ភាគច្រើនត្រូវបានទទួលស្គាល់ដោយអ្នកគាំទ្របាល់ទាត់ជុំវិញពិភពលោក។ ដូច្នេះការឈ្នះការប្រកួតនិងការឈ្នះពានរង្វាន់គឺជាគោលបំណងចម្បងរបស់ក្រុមបាល់ទាត់នីមួយៗ ជាពិសេស​ពាន​រង្វាន់​ល្បីៗ​ក្នុង​កីឡា​បាល់ទាត់ដ៏​មាន​តម្លៃ​ បើយើង​គិតវាទៅ​ជា​ទឹកប្រាក់វិញនោះ ដូច្នេះពេលនេះយើងមកមើលពានទាំងប្រាំដែលមានតម្លៃថ្លៃបំផុតក្នុងបាល់ទាត់ពិភពលោក។ ០៥ Serie A : ពានរង្វាន់ Serie A ដែលត្រូវបានផ្តល់ឱ្យអ្នកឈ្នះនៃក្របខ័ណ្ឌកំពូលរបស់អ៊ីតាលីនៅចុងបញ្ចប់នៃរដូវកាលនីមួយៗមានតម្លៃ € ៥៥,០០០ ។ វាត្រូវបានគេហៅថា " Coppa Campioni d'Italia" ហើយពានរង្វាន់នេះត្រូវបានប្រើប្រាស់តាំងពីរដូវកាល ១៩៦០-៦១ ។ គួរបញ្ជាក់ផងដែលថា ទោះបីជា Premier League ជាលីកដែលមានជាងគេបំផុតក្នុងពិភពលោកក៏ពិតមែន ប៉ុន្តែពានរង្វាន់ Serie A គឺជាពានរង្វាន់លីកថ្លៃបំផុតនៅអឺរ៉ុប។ ០៤ Africa Cup of Nations : Africa Cup of Nations គឺជាការប្រកួតបាល់ទាត់ទ្វីបដ៏មានកិត្យានុភាពបំផុតមួយនៅក្នុងពិភពលោក។ ពាន Africa Cup of Nations មានតម្លៃ € ១២៧,០០ ហើយមានតម្លៃថ្លៃជាងពីរដងនៃពានរង្វាន់ Serie A ផងដែរ ។ ០៣ Ballon d'Or : ពានរង្វាន់ Ballon d'Or ត្រូវបានផ្តល់ដោយទស្សនាវដ្តីព័ត៌មានបារាំង France Football ហើយត្រូវបានផ្តល់ជាកិត្តិយសដល់កីឡាករដែលសំដែងបានល្អបំផុតនៅក្នុងពិភពបាល់ទាត់ក្នុងរយៈពេលមួយឆ្នាំ។ ពានរង្វាន់ Ballon d'Or មានតម្លៃស្មើនឹង € ៥០៨,000 ហើយមានទម្ងន់ប្រហែល ១២ គីឡូក្រានិងមានរាងស្វ៊ែរស្រោបដោយមាសដ៏ល្អដើម្បីធ្វើឱ្យវាមើលទៅមានភាពថ្លៃថ្នូរ ។ ០២ FA Cup : FA Cup មានតម្លៃស្មើនឹង ០១ លានអឺរ៉ូ ជាពានរង្វាន់នៃ​ការ​ប្រកួត​ជម្រុះ​ពាន​ធំ​បំផុត​ក្នុង​ប្រទេស​អង់គ្លេស​និងជា​ពាន​ថ្លៃ​បំផុត​ទី​ពីរ​ក្នុង​ពិភព​បាល់ទាត់។បច្ចុប្បន្ន​នេះ​គឺ​ជា​ការ​ចម្លង​នៃ​ការ​រចនា​ឆ្នាំ ២០១៤ ដែល​ត្រូវ​បាន​ផលិត​ពី​ប្រាក់ ៦,៣ គីឡូក្រាម ម្យ៉ាងទៀតវាត្រូវបានចំណាយពេល ២៥០ ម៉ោងដើម្បីផលិត ។ ០១ FIFA World Cup : ជាការសាកសមដែលថាពានរង្វាន់ដ៏ធំបំផុតនៅក្នុងកីឡាបាល់ទាត់គឺមានតម្លៃថ្លៃបំផុតទាំងអស់។ FIFA World Cup គឺជាពានរង្វាន់ដែលមានតម្លៃថ្លៃបំផុតក្នុងពិភពបាល់ទាត់ តម្លៃពិតរបស់វាគឺមិនគួរឱ្យជឿ ១៧ លានអឺរ៉ូ។ ពាននេះមាន​មាស ១៨ ការ៉ាត់និងមានទំងន់ ៦,១ គីឡូក្រាម។ ម្យ៉ាងទៀតពាន​រង្វាន់​នេះ​មាន​ភាព​អស្ចារ្យ ហើយ​តួ​សំខាន់​របស់​វា​មាន​រូប​មនុស្ស​ពីរ​ដែល​កាន់​ផែនដី​មួយ​។
Go to our Telegram Group
Go to our Facebook page
© 2023 Copyright ShareSport