NEWS
កីឡាករ Sofyan Amrabat បានបង្ហើបបែបនេះបន្ទាប់ពីមានការចាប់អារម្មណ៍ពី Man United
2023-08-02 12:08:10
Sofyan Amrabat បានបង្ហើមលើការផ្លាស់ប្តូរទៅ Manchester United នៅរដូវក្តៅនេះ ។ United ត្រូវបានគេរំពឹងថានឹងដាក់សំណើជាផ្លូវការសម្រាប់ខ្សែបម្រើ Fiorentina នៅពេលដែលពួកគេបានបញ្ចប់កិច្ចព្រមព្រៀងនាំយក Rasmus Hojlund មកកាន់ Old Trafford ក្នុងតម្លៃ 72 លានផោន ។ ទោះជាយ៉ាងណាក៏ដោយ Amrabat ទទូចថាគាត់អាចនៅជាមួយក្រុមអ៊ីតាលីនៅរដូវកាលក្រោយ ហើយសារភាពថាគាត់ "គាត់មិនទាប់ចង់ចាកចេញទេ" ។
កីឡាករអន្តរជាតិម៉ារ៉ុកត្រូវបានសួរអំពីអនាគតរបស់គាត់បន្ទាប់ពីក្រុម Fiorentina យកឈ្នះក្រុម Grosseto ក្នុងក្របខ័ណ្ឌ Serie D ក្នុងលទ្ធផល 4-0 ក្នុងការប្រកួតមិត្តភាពមុនបើករដូវកាលកាលពីថ្ងៃអង្គារ ។ ហើយនៅស្ងៀមជាមួយចម្លើយរបស់គាត់ ។ គាត់បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយដែលប្រមូលផ្តុំគ្នាថា "ខ្ញុំមិនដឹងថាតើខ្ញុំនឹងចាកចេញទេ... ប្រហែលជាខ្ញុំអាចនៅទីនេះនៅ Fiorentina" ។ ក្រោយ​មក​បន្ថែម៖ 'ខ្ញុំ​មិន​ដឹង​ទេ ខ្ញុំ​អាច​នៅ​ទីនេះ ។' បិសាចក្រហមមិនទាន់ដាក់សំណើរសម្រាប់ Amrabat នៅឡើយទេហើយនឹងត្រូវផ្លាស់ប្តូរកីឡាករពីរបីនាក់ជាមុនសិន ។
Donny van de Beek, Fred និង Brandon Williams ទាំងអស់ត្រូវបានចាត់ទុកថាលើសតម្រូវការ និងកំពុងទាក់ទាញចំណាប់អារម្មណ៍ពីក្លឹបផ្សេងទៀត ។ ថ្មីៗនេះ Man United បានបើកការពិភាក្សាជាមួយ Real Sociedad ជុំវិញការលក់ Van de Beek ដែលអាចកើតមាន ខណៈដែលពួកគេកំពុងរំពឹងថានឹងមានការផ្តល់ជូនកាន់តែប្រសើរឡើងពី Galatasaray សម្រាប់ Fred បន្ទាប់ពីបដិសេធការដេញថ្លៃដែលមិនបានបង្ហាញពីភាគីទួរគីកាលពីខែមុន ។
Go to our Telegram Group
Go to our Facebook page
© 2023 Copyright ShareSport