NEWS
Lionel Messi ត្រូវបានតារាដែលស្រីម្នាក់ទម្លាយថាអន់រឿងលើគ្រែ
2023-08-08 08:08:59
បើអ្នកនិយាយពីកីឡាករដែលល្អបំផុត អ្នកណាមិនស្គាល់តារាជើងស៊ុតសញ្ជាតិអាហ្សង់ទីន Lionel Messi នោះ ។ គាត់ជាម្ចាស់កំណត់ត្រាស៊ុតច្រើនបំផុតនៅ Barcelona ឈ្នះពាន Ballon D’or ច្រើនជាងគេដល់ទៅ 7 ដង និងទើបតែបានជួយអោយក្រុមជម្រើសជាតិអាហ្សង់ទីឈ្នះពានរង្វាន់ពិភពលោក World Cup នៅប្រទេសកាតាក្នុងឆ្នាំ 2022 នេះ ។ ខ្លាំងបានតែលើទីលាន តែរឿងនៅលើគ្រែ Lionel Messi ត្រូវបានតារាម៉ូដែលម្នាក់ទម្លាយថាអន់រឿងលើគ្រែ និងប្រៀបបានដូចជាគល់អុសយ៉ាងអញ្ចឹង ។ នេះបើតាមការអះអាងរបស់តារាម៉ូដែលស្រីសញ្ជាតិអាហ្សង់ទីនម្នាក់ដែលធ្លាប់បានបើកឆាកប្រយុទ្ធនៅលើគ្រែជាមួយ Messi ។
នាងមានឈ្មោះថា Xoana Gonzalez នាងបានអះអាងច្បាស់ៗថា នាងធ្លាប់បើកឆាកប្រយុទ្ធនៅលើគ្រែជាមួយ Lionel Messi និងបានទម្លាយចំៗថា Messi អន់រឿងលើគ្រែខ្លាំងណាស់ ប្រៀបដូចជាគល់អុសអញ្ចឹង ពោលគឺនាងគ្មានអារម្មណ៍ពុះកញ្ជ្រោលអ្វីទាំងអស់ ។ និយាយនៅក្នុងកម្មវិធីទូរទស្សន៍មួយឈ្មោះថា “The Value of Truth” នាង Xoana Gonzalez បានទម្លាយពីពេលវេលាឡើងឋានសួគ៌ជាមួយ Messi ថា “វាកើតឡើងនៅប៉ុន្មានឆ្នាំមុន ប្រហែលជានៅក្នុងឆ្នាំ ២០១១ ដែលកាលណោះ Messi នៅវ័យក្មេងនៅឡើយ។
Messi បានបញ្ជូនអង្គរក្សរបស់គេមកយកខ្ញុំ ហើយពួកយើងបានជួបគ្នា ពេលនោះគាត់ (Messi) អៀនខ្លាំងណាស់។ ពួកយើងបាននាំគ្នានិយាយអំពីតន្រ្តី ប៉ុន្តែខ្ញុំមិនចាំថាគាត់បានប្រាប់ខ្ញុំថាគាត់ មានសង្សារ ឫ អត់ទេ។ មួយសន្ទុះក្រោយមក ពួកយើងបានធ្វើដំណើរទៅកាន់ អាផាតមិនរបស់គាត់ នៅ Puerto Madero”។ នាងបន្តថា “ខ្ញុំចង់ឱ្យគាត់បង្ហាញខ្ញុំច្រើនជាងនេះ ហើយដល់ចំណុចមួយ ខ្ញុំមានអារម្មណ៍ថា ដូចកំពុងគេងជាមួយសាកសព អញ្ចឹងដែរ” ។ នេះសំណាងហើយដែលនាងបានជួបជាមួយនឹង Lionel Messi បើសិនជាបានជួបជាមួយ Mason Greenwood វិញធានាថាអោយស្ពៃតែម្តង ។
Go to our Telegram Group
Go to our Facebook page
© 2023 Copyright ShareSport