NEWS
ចាប់ពីឆ្នាំក្រោយទៅលែងពានមានរង្វាន់ ACL និង AFC Cup ទៀត​ហើយតែមានពានប្រកួតប្រជែងប្រជែងដែលមានឈ្មោះថ្មីទាំង៣នេះ
2023-08-15 09:08:46
គណៈកម្មាធិការប្រតិបត្តិនៃសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) នៅថ្ងៃនេះ បានប្រកាសពីយុគសម័យថ្មីសម្រាប់បាល់ទាត់ក្លឹបអាស៊ី ដោយបង្ហាញឈ្មោះពាន​រង្វាន់សម្រាប់ក្លិបអាជីពថ្មីចំនួន ៣ រួមជាមួយនឹងការបង្កើនថវិកាយ៉ាងច្រើនសម្រាប់ក្រុមចូលរួមចំនួន ៧៦ ក៏ដូចជាការប្រកាសពីការដាក់ឱ្យប្រកួតប្រជែងពានរង្វាន់ក្លិបអាជីពនារី AFC Women Champions League។ គំនិត​ផ្តួចផ្តើម​គំនិត​ថ្មី​ចំនួន​បី​ដែល​មាន​គោល​បំណង​ជំរុញ​បាល់ទាត់​អាស៊ី​ឡើង​ដល់​កម្ពស់​ថ្មី ​ជំរុញ​កំណើនការ​ប្រកួតប្រជែង ​និង​ការ​រួម​បញ្ចូល​គ្នា​កាន់​តែស្អិតរមួត ដែលពានទាំងនេះនឹង​ចូល​ជា​ធរមាន​ចាប់ពី​រដូវ​កាល ២០២៤-២០២៥។ ពាន​រង្វាន់ទាំងបីនោះគឺ៖
-AFC Champions League Elite (ACLE) គឺជាពានន​រង្វាន់ដែល​ស្ថិត​ក្នុង​កម្រិតខ្ពស់បំផុត​មាន​ក្លិបកំពូលៗ ២៧ក្រុម របស់​ទ្វីបអាស៊ី -ខណៈកម្រិតទីពីរមាន 32 ក្រុមនឹងត្រូវបានគេហៅថា AFC Champions League 2 -កម្រិតចុងក្រោយគឺក្លឹបចំនួន 20 ប្រកួតប្រជែងគ្នាហៅថា AFC Challenge League (ACGL)។ លើសពីនេះ ក្រុមជើងឯក AFC Champions League Elite (ACLE) គ្រោងនឹងផ្តល់រង្វាន់សរុបចំនួន 12 លានដុល្លារ ដែលជាការកើនឡើងគួរឱ្យកត់សម្គាល់ ​ខណៈដែលម្ចាស់ជើងឯកចុងក្រោយនៃពានរង្វាន់ក្លឹបទ្វីបដ៏មានកិត្យានុភាពនេះនឹង​ទទួល​បានតែ 4 លានដុល្លារក្នុងរដូវកាល 2023/24 នេះ។ ផ្ទុយទៅវិញ ក្រុមជើងឯករង AFC Champions League Elite (ACLE) នឹងទទួលបាន 6 លានដុល្លារខណៈជើងរងឆ្នាំនេះបានតែ 2 លានដុល្លារប៉ុណ្ណោះ។ ចំណែកពានលំដាប់ទី២ ACL2 និង ACGL ត្រូវ​ប្រកួត​ហើយក្រុមឈ្នះនឹង​ទទួល​បាន​ប្រាក់រង្វាន់ និង​កៅអីឡើងទៅបាន​ធំបន្តបន្ទាប់ទៀត។
ពាន​រង្វាន់ក្លិបអាជីពសម្រាប់នារីហៅថា AFC Women’s Champions League នឹង​ត្រូវ​បង្កើត​ឡើង​ហើយ​ក្លិបបាល់ទាត់​នារីដែលជាសមាជិគរបស់ AFC ទាំងអស់ដែលទទួលបានការអញ្ជើញឱ្យចូលរួម ដោយ​មាន​ប្រាក់រង្វាន់សមរម្យ ដែលនឹងត្រូវបានប្រកាសក្នុងពេលកំណត់ណាមួយ។ AFC បានរៀបចំដោយជោគ​ជ័យនូវការប្រកួតជើងឯក AFC Women''s Club Championship ចំនួនពីរលើកនៅឆ្នាំ 2021 និង 2022 ជាមួយនឹងការប្រកួតលើកទី 3 ដែលគ្រោងនឹងធ្វើឡើងនៅចុងឆ្នាំនេះ។ ប្រភព៖ (AFC)
Go to our Telegram Group
Go to our Facebook page
© 2023 Copyright ShareSport