ពាន World Cup ដែល Messi កាន់ផុសបំបែកកំណត់ត្រាចុចចូលចិត្តច្រើនជាងគេនៅក្នង Instagram ជាពានក្លែងក្លាយ
2023-01-05 02:01:16
ប្រធានក្រុមអាហ្សង់ទីន Lionel Messi បានបញ្ចប់ការប្រកួតបាល់ទាត់ជាមួយនឹងជ័យជំនះ FIFA World Cup ២០២២។ ការបង្ហោះនៅលើ Instagram របស់ Messi ខណៈពេលកំពុងអបអរជាមួយនឹងពានរង្វាន់បានក្លាយជាការបង្ហោះដែលមានការចុចចូលចិត្តច្រើនជាងគេបំផុតនៅលើ Instagram ដោយទទួលបានចំនួនអ្នកចូលចិត្តច្រើនជាង៧៤លាន។