កីឡាករ Kevin De Bruyne ចុចឈ្មោះខ្សែការពារនៅ Premier League 03 រូបដែលគាត់គិតថាពិបាកនិងតតាំងជាទីបំផុត
2023-08-27 10:08:29
Kevin De Bruyne បានក្លាយជាខ្សែបម្រើដ៏គ្រោះថ្នាក់បំផុតមួយនៅក្នុងក្របខ័ណ្ឌ English Premier League ចាប់តាំងពីការមកដល់របស់គាត់នៅ Manchester City កាលពីឆ្នាំ 2015 និងបានក្លាយជាកីឡាករដ៏អស្ចារ្យបំផុតគ្រប់ពេលនៅកីឡដ្ឋាន Etihad ផងដែរ។ ប៉ុន្តែគួរឲ្យសោកស្តាយសម្រាប់រដូវកាលថ្មីឆ្នាំ 2023-2024 នេះ ដោយសារតែគាត់បានរងរបួសអំឡុងការប្រកួតបើកឆាកទល់និងក្រុម Burnley ហើយតាមរបាយការណ៍បានបង្ហាញថា គាត់អាចនិងអវត្តមានរយៈពេល 04 ខែឯណោះ។
អំឡុងពេលសម្រាកព្យាបាលរបួសនេះដែរ Kevin De Bruyne ត្រូវបានអ្នកសារព័ត៌មានសាកសួរអំពីចិត្តរបស់គាត់ថាតើគាត់គិតថាបច្ចុប្បន្ននេះនរណាជាខ្សែការពារដ៏ល្អបំផុតនៅ Premier League ។ ភ្លាមៗនោះ De Bruyne ក៏បានឆ្លើយតបទៅវិញថា ខ្ញុំគិតថាបច្ចុប្បន្នមាន 03 នាក់។ ចំណាត់ថ្នាក់លេខមួយគឺកីឡាករ Vigir Van Dijk របស់ Liverpool លេខពីរគឺ Thiago Silva របស់ Chelsea និងលេខបីគឺ Lisandro Martinez របស់ Manchester United ។
គាត់ក៏បានបន្តទៀតថា បីនាក់នេះគឺពិបាកនិងតតាំងជាមួយពួកគេខ្លាំងណាស់ ពួកគេមានអ្វីៗគ្រប់យ៉ាង ពួកគេអាចកាត់ផ្តាច់បាល់ទាំងជើងស្តាំទាំងជើងឆ្វេង ល្បឿន កម្ពស់ និងភាពជាអ្នកដឹកនាំ។ បើនិយាយពី Thiago Silva គាត់គឺអស្ចារ្យខ្លាំងណាស់ ប៉ុន្តែខ្ញុំគិតថា Van Dijk គឺល្អជាងគាត់បន្តិច។ ចំណែកឯ Martinez ក៏ល្អមិនចាញ់ពីរនាក់នេះប៉ុន្មានដែរ ខ្ញុំមិនសូវស្គាល់គាត់ប៉ុន្មានទេ ប៉ុន្តែខ្ញុំធ្លាប់លេងជាមួយគាត់បានពីរបីប្រកួតដែរ ខ្ញុំដឹងអំពីសមត្ថភាពរបស់គាត់ ៕