កីឡាករម្នាក់នេះត្រូវការអ្នកមើលថែសត្វក្រពើរបស់គាត់ដោយសន្យាអោយប្រាក់ខែមួយខែ 3000$
2023-08-31 11:08:14
អតីតកីឡាកររបស់ Liverpool និងបច្ចុប្បន្នលេងជាខ្សែបម្រើស្លាបឆ្វេងឲ្យក្លឹប Fenerbahce កីឡាករ Ryan Kent កំពុងតែស្វែងរកអ្នកមើលថែក្រពើរបស់គាត់។
យោងតាមសារព័ត៌មានទួរគី Kent បានបង្ហោះសារនៅក្នុងប្រព័ន្ធ Internet ដើម្បីស្វែងរកបុគ្គលិក ដោយត្រូវការអ្នកមើលថែក្រពើរបស់គាត់និងសន្យាអោយប្រាក់ខែក្នុងមួយខែ 3000$ ជាមួយនិងការធានារ៉ាប់រងសុខភាពផងដែរ។ គួរឲ្យដឹងផងដែរថា Ryan Kent ជាកីឡាករម្នាក់ដែលមានចំណង់ចំណូលចិត្តខុសប្លែកពីកីឡាករដទៃទៀត ដោយគាត់ចូលចិត្តចិញ្ចឹមសត្វជាពិសេសគឺសត្វព្រៃ និងសត្វកាចសាហាវ។
ជាក់ស្តែងការចិញ្ចឹមសត្វក្រពើគឺជាសត្វមួយដែល Kent ចិញ្ចឹមវាតាំងពីយូរមកហើយ សូម្បីតែសត្វពស់ក៏ Ryan Kent ចូលចិត្តខ្លាំងដែរ។ កាលពីឆ្នាំ 2018 គាត់បានទិញសត្វពស់តូចមួយក្បាលធ្វើជាកាដូថ្ងៃបុណ្យណូអែលជូនទៅមិត្តភក្តិរបស់គាត់កីឡាករ Nikola Katic ៕