NEWS
Xavi ​ព្រមាន Ronaldo ​ថា​លីគ​អារ៉ាប់ប៊ីសាអូឌីត ​មិន​មែន​ងាយ​ស្រួល​ទេ​
2023-01-13 01:44:00
​លោក Xavi ​បាន​ព្រមាន​ទៅ​កាន់​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ​ថា​ការ​ទៅ​លេង​នៅ​លីគ​អារ៉ាប់ប៊ីសាអូឌីត ​មិន​មែន​ងាយ​ស្រួល​ដូច​ការ​គិត​នោះ​ទេ ព្រោះ​ពួកគេ​ក៏​មាន​ការ​ប្រកួត​ប្រជែង​គ្នា​ខ្លាំង​ណាស់​ដែរ។ Xavi ​អ្នក​ចាត់ការ​ក្រុម FC Barcelona ​​បច្ចុប្បន្ន ​បាន​ចំណាយ​ពេល​ដល់​ទៅ​៦​ឆ្នាំ​ក្នុង​ការ​ដឹក​នាំ​ក្លឹប​នៅ​កាតា​ក្នុង​ប្រទេស​អារ៉ាប់​មួយ​នេះ។ ​ក្នុង​នោះ ​លោក​បាន​ដឹក​នាំ​ក្រុម Al Sadd ​ប៉ះ​ជាមួយ​ក្រុម​នៅ​លីគ​អារ៉ាប់ប៊ីសាអូឌីត​ជា​ច្រើន​លើក ​ហើយ​ក៏​មើល​ឃើញ​ថា​ពួកគេ​ជា​ក្រុម​មាន​កម្រិត​លេង​ខ្ពស់​ផង​ដែរ ​មិន​មែន​ងាយ​ស្រួល​យក​ឈ្នះ​នោះ​ទេ។ ​ដូច្នេះ​ហើយ ទើប​លោក Xavi ​និយាយ​ថា​ការ​ទៅ​លេង​នៅ​អារ៉ាប់​របស់ Ronaldo ​មិន​មែន​ជា​ការ​ទៅ​សម្រាក​មុន​ចូល​និវត្តន៍​ស្រួល​ៗ​ដូច​អ្នក​គាំទ្រ​គិត​ឡើយ។
​រំលឹក​ថា Ronaldo ​ផ្លាស់​ទៅ​លេង​នៅ​ក្លឹប Al Nassr ​កាល​ពី​ពេល​ថ្មី​ៗ​នេះ ​ក្នុង​តម្លៃ​ពលកម្ម​ប្រមាណ​ជា​ជាង​២០០​លាន​ដុល្លារ​ក្នុង​១​ឆ្នាំ។ ​កីឡាករ​វ័យ​៣៧​ឆ្នាំ​រូប​នេះ​នៅ​មិន​ទាន់​បាន​លេង​នៅ​ឡើយ​ទេ ដោយសារ​តែ​គេ​ជាប់​បម្រាម​២​ប្រកួត​តាំង​ពី​លេង​នៅ​ក្លឹប Manchester United ​មក។ បច្ចុប្បន្ន ​បាន​ត្រឹម​ហ្វឹកហាត់​ជាមួយ​សមាជិក​ក្រុម​សិន ​មុន​ពេល​អាច​ចូល​លេង​បាន​នៅ​ពេល​ផុត​បម្រាម៕
Go to our Telegram Group
Go to our Facebook page
© 2023 Copyright ShareSport