NEWS
ជាលើកដំបូងក្នុងរយៈពេល 20 ឆ្នាំដែលរឿងមួយនេះបានកើតឡើងចំពោះ Cristiano Ronaldo
2023-09-07 10:09:50
Cristiano Ronaldo មិនមានឈ្មោះនៅក្នុងបញ្ជីសម្រាំងបេក្ខភាព 30 នាក់ចុងក្រោយសម្រាប់អ្នកឈ្នះពានរង្វាន់ Ballon Dor នៅឆ្នាំ 2023 នេះនោះទេ ហើយការខកខាននេះក៏ជាលើកដំបូងរបស់គាត់ផងដែរក្នុងរយៈពេល 20 ឆ្នាំ។ តាមពិតទៅ CR7 បានឈ្នះពានរង្វាន់មួយនេះចំនួន 05 លើករួចមកហើយនៅក្នុងអាជីពរបស់គាត់ ហើយការឈ្នះចុងក្រោយបំផុតគឺកាលពីឆ្នាំ 2017 ។
Cristiano Ronaldo បានចំណាយពេលពាក់កណ្តាលកាលពីរដូវកាលមុននៅ Manchester United ប៉ុន្តែហាក់ដូចជាមិនសូវគេផ្តល់តម្លៃឲ្យនោះទេក្រោមការដឹកនាំរបស់លោក Erik Ten Hag ។ បន្ទាប់មក CR7 ក៏សម្រេចចាកចេញពីបិសាចក្រហមផ្លាស់មកចូលរួមជាមួយ Al-Nassr នៅអារ៉ាប៊ីសាអូឌីតជាមួយនិងការចាប់ផ្តើមបានយ៉ាងល្អ ដោយស៊ុតបញ្ចូលទីបាន 14 គ្រាប់ និង Assist 02 លើកក្នុងការបង្ហាញខ្លួនចំនួន 16 ប្រកួតក្នុងលីគកាលពីរដូវកាលមុន។
គួរឲ្យដឹងផងដែរថា ការខកខានមិនជាប់ឈ្មោះក្នុងបញ្ជី 30 នាក់ចុងក្រោយនៃអ្នកឈ្នះពានរង្វាន់ Ballon Dor លើកនេះរបស់ CR7 បានកើតឡើងបន្ទាប់ពីឆ្នាំមុន Lionel Messi ក៏មិនជាប់ឈ្មោះដូចគ្នាដែរ ប៉ុន្តែឆ្នាំនេះ Lionel Messi មានឈ្មោះ បែរជា CR7 មិនមានឈ្មោះទៅវិញ។ Lionel Messi ត្រូវបានគេជឿជាក់ថា គាត់និងឈ្នះពាន Ballon Dor ជាលើកទី 08 នៅក្នុងអាជីពរបស់គាត់នៅឆ្នាំនេះ បន្ទាប់ពីយុទ្ធនាការដ៏អស្ចារ្យរបស់គាត់ក្នុងការដឹកនាំក្រុមជម្រើសជាតិអាហ្សង់ទីនលើកពាន FIFA World Cup ឆ្នាំ 2022 នៅប្រទេសកាតាកន្លងទៅ ៕
Go to our Telegram Group
Go to our Facebook page
© 2023 Copyright ShareSport