NEWS
មិនធម្មតាកីឡាករម្នាក់នេះត្រូវបាន Lionel Messi ចាត់ទុកថាជាខ្សែការពារដ៏ល្អបំផុតម្នាក់នៅលើពិភពលោកនាពេលបច្ចុប្បន្ន
2023-09-09 10:09:35
Lionel Messi បានក្លាយជាវីរបុរសក្រុមអាហ្សង់ទីនម្តងទៀតកាលពីថ្ងៃព្រហស្បតិ៍ ក្រោយស៊ុតបាល់ Free Kick បញ្ចូលទីមួយគ្រាប់យកឈ្នះក្រុមអេក្វាឌ័រ 1-0 ក្នុងការប្រកួតជម្រុះ FIFA World Cup ឆ្នាំ 2026 របស់ពួកគេ។
បើទោះបីជាការប្រកួតបានបញ្ចប់ទៅដោយភាពតានតឹងខ្លាំងក៏ដោយ Lionel Messi បានឆ្លៀតសរសើរមិត្តរួមក្រុមរបស់គាត់កីឡាករ Christian Romero និងបាននិយាយចំៗថា ខ្សែការពាររបស់ក្លឹប Tottenham រូបនេះបច្ចុប្បន្នគឺជា ខ្សែការពារកណ្តាលដ៏ល្អបំផុតនៅលើពិភពលោក។ Messi បានប្រាប់អ្នកសារព័ត៌មានថា សម្រាប់ខ្ញុំ Romero គាត់គឺជាខ្សែការពារដ៏ល្អបំផុតក្នុងលោកនាពេលបច្ចុប្បន្ន។ ជុំវិញការលើកឡើងនេះ ក៏មានមតិជាច្រើនពីសំណាក់អ្នកគាំទ្រដែលបានចូលមកខមិនវែកញែក មានទាំងអ្នកយល់ស្របនិងអ្នកមិនយល់ស្រប។
អ្នកគាំទ្រខ្លះបានលើកឡើងថា Messi តើអ្នកគិតអ្វី មានអ្នកល្អជាង Romero ច្រើនណាស់ដូចជា Martinez, Saliba និង Varane ជាដើម។ ទោះបីជាយ៉ាងណាក៏ដោយ កីឡាករ Enzo Fernandez ក៏បានបញ្ចេញមតិយល់ស្របចំពោះ Lionel Messi ផងដែរ ប៉ុន្តែ Lisandro Martinez បែរជាមិនយល់ស្របនិងនិយាយថា Messi គិតខុសទៅវិញ ៕
Go to our Telegram Group
Go to our Facebook page
© 2023 Copyright ShareSport