Pep ថាគាត់មិនភ្ញាក់ផ្អើលនឹងការត្រឡប់មកល្អវិញរបស់ Man Utd នោះទេ ព្រោះ…
2023-01-14 04:01:23
លោក Pep Guardiola មិនភ្ញាក់ផ្អើលចំពោះការរីកចម្រើនឡើងវិញរបស់ Manchester United ក្នុងរដូវកាលនេះទេ ខណៈដែលគាត់មានអារម្មណ៍ថាគូប្រជែងដ៏អស្ចារ្យរបស់ Manchester City នឹងត្រលប់មកវិញ។ការចាប់ផ្តើមដ៏គួរឱ្យសោកស្ដាយចំពោះការដឹកនាំរបស់ Erik ten Hag បន្ទាប់ពីការចាញ់ក្រុម Brentford និង Brighton នៅដើមរដូវកាលបង្កឱ្យមានការព្រួយបារម្ភ ប៉ុន្តែ United បានវាយបកវិញដើម្បីនៅឆ្ងាយពីក្រុម Man City ត្រឹមតែ៤ពិន្ទុ។ ចាប់តាំងពីការផ្អាកការប្រកួតពាក់កណ្តាលរដូវកាលសម្រាប់ការប្រកួតបាល់ទាត់ពិភពលោក Man United បានទទួលជ័យជម្នះ៦ដងជាប់ៗគ្នានៅគ្រប់ការប្រកួតទាំងអស់ ដោយបានចាញ់តែម្តងគត់។
ខណៈពេលដែលការរស់ឡើងវិញរបស់ Man Utd បានធ្វើឱ្យមនុស្សជាច្រើនមានការភ្ញាក់ផ្អើល ប៉ុន្តែលោក Guardiola គ្រូបង្វឹករបស់ City មិនស្ថិតក្នុងចំណោមពួកគេទេ ខណៈដែលគាត់បានបង្ហាញថាគាត់មានអារម្មណ៍ថាពួកគេត្រលប់ទៅរកភាពល្អបំផុតរបស់ពួកគេវិញរួចទៅហើយ។ នៅពេលសួរថាតើមានអ្វីផ្លាស់ប្តូរនៅ United លោក Guardiola បាននិយាយថា៖
“យុទ្ធសាស្ត្រលេងមិនច្រើនទេ ប៉ុន្តែនៅពេលដែលអ្នកឃើញការប្តេជ្ញាចិត្តនៅពេលរបូតបាល់ ខ្ញុំតែងតែមានអារម្មណ៍ថាភាពខ្លាំង និងគុណភាពរបស់ Manchester United តែងតែមាន។ខ្ញុំគិតថា United កំពុងលេងឥឡូវនេះ ដូចធម្មតាដែលពួកគេលេងក្នុងប្រវត្តិសាស្រ្តរបស់ពួកគេ។ ដូច្នេះហើយបានជាវាមិនគួរឱ្យភ្ញាក់ផ្អើលសម្រាប់ខ្ញុំ។ ខ្ញុំបាននិយាយកាលពីមួយខែមុន ខ្ញុំឃើញអ្វីមួយដែល United ត្រលប់មកវិញ ហើយមនុស្សនិយាយថាទេ ពួកគេមិនត្រឡប់មកវិញទេ។ ខ្ញុំបានដឹងវា ខ្ញុំមានអារម្មណ៍បែបនេះរួចទៅហើយ”៕