ប្រធានក្រុមរបស់Manchester United កំពុងមានការចាប់អារម្មណ៍ជាខ្លាំងពីក្លឹប១នៅក្នុងPremier Leauge
2023-01-18 02:01:26
ប្រធានក្រុម Manchester United កីឡាករ Harry Maguire ត្រូវបានក្លឹប West Ham United ចង់បានខ្ចីជើងក្នុងខែនេះ បន្ទាប់ពីខ្សែការពារសញ្ជាតិអង់គ្លេសរូបនេះបានធ្លាក់ទម្រង់លេងនៅ Old Trafford ។ Maguire វ័យ ២៩ ឆ្នាំបានបង្ហាញខ្លួន ១៥ ដងក្នុងការប្រកួតនានា ប៉ុន្តែមានតែ ៧ ដងប៉ុណ្ណោះក្នុងជម្រើសដំបូង
ដោយគ្រូបង្វឹកក្រុមបិសាចក្រហមលោក Erik ten Hag បានពេញចិត្តខ្សែការពាររបស់ Raphael Varane និង Lisandro Martinez ។ ម្យ៉ាងទៀតគ្រូបង្វឹកសញ្ជាតិហូឡង់ក៏បានជ្រើសរើសខ្សែការពារឆ្វេង Luke Shaw ជាខ្សែការពារកណ្តាលបណ្តោះអាសន្ន ជាជាងចាប់ផ្តើមជម្រើសដំបូងដោយ Maguire។
ទាំងនោះហើយបាននាំឱ្យមានភាពមិនច្បាស់លាស់លើអនាគតរបស់អតីតខ្សែការពារ Leicester City នៅ Manchester United នាពេលបច្ចុប្បន្ន។ យោងទៅតាម Mirror បិសាចក្រហមបានត្រៀមខ្លួនរួចជាស្រេចក្នុងការខាតបង់យ៉ាងធំធេងលើ ៨៥ លានផោនដែលពួកគេបានចំណាយសម្រាប់ Maguire ក្នុងឆ្នាំ ២០១៩ ។