កីឡាករ Thomas Muller ក្លាយជាកីឡាករម្នាក់ក្នុងចំណោម 03 នាក់ដែលអាចធ្វើរឿងមួយនេះបាននៅ UCL
2023-09-23 09:09:12
Thomas Muller បានចូលរួមជាមួយ Cristiano Ronaldo នៅក្នុងបញ្ជីកីឡាករឆ្នើមដែលឈ្នះការប្រកួតចំនួន 100+ នៅក្នុងពានរង្វាន់ UEFA Champions League ដោយអាចវ៉ាលដាច់កីឡាករ Lionel Messi ។ CR7 គឺជាកីឡាករដែលឈ្នះច្រើនជាងគេនៅក្នុងប្រវត្តិសាស្រ្ត UCL ដោយឈ្នះបានចំនួន 115 ប្រកួតពីការលេង 183 ប្រកួត តាមពីក្រោយដោយអតីតមិត្តរួមក្រុមកាលនៅ Real Madrid របស់គាត់គឺកីឡាករ Iker Casillas ដែលឈ្នះបាន 101 ប្រកួតពីការលេង 177 ប្រកួត។
បើនិយាយអំពី Thomas Muller វិញពេលនេះគាត់ឈានចូលដល់ការឈ្នះចំនួន 100 ប្រកួតហើយ បន្ទាប់ពីលេងឲ្យ Bayern Munich យកឈ្នះ 4-3 ទៅលើ Manchester United កាលពីថ្ងៃទី 21 កន្លងទៅ។ Muller លេងនៅ UCL បាន 143 ប្រកួត ហើយការឈ្នះ 100 ប្រកួតនេះធ្វើឲ្យគាត់វ៉ាលដាច់កំណត់ត្រាកីឡាករល្បីៗមួយចំនួនដូចជា Lionel Messi, Xavi Hernandez, Andres Iniesta និង Karim Benzema ។ យ៉ាងណាមិញ ក្រោយចប់ការប្រកួតជាមួយ Man United Muller បានបង្ហោះសារថា Wow ឈ្នះការប្រកួតនៅ UCL ចំនួន 100 ប្រកួត។
បើគ្មានមនុស្សអស្ចារ្យទាំងនេះនៅក្បែរខ្ញុំទេ វាមិនអាចទៅរួចឡើយ។ អរគុណមិត្តរួមក្រុមរបស់ខ្ញុំទាំងអស់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ គួរឲ្យដឹងផងដែរថា Thomas Muller ឥឡូវនេះបង្ហាញខ្លួនបាន 671 ប្រកួតឲ្យក្លឹប Bayern Munich ដោយស៊ុតបញ្ចូលទីបានចំនួន 235 គ្រាប់ និង Assist បានចំនួន 257 លើក ៕