Upamecano បានទម្លាយថា អ្នកដែលគាត់ពិបាកបិទបំផុតគឺមិនមែន Messi ទេ តែជាម្នាក់នេះ
2023-01-18 03:01:20
ខ្សែការពាររបស់ក្រុម Bayern Munich បានទម្លាយថា ខ្សែរប្រយុទ្ធដែលគាត់ពិបាកបិទបំផុតគឺមិនមែនជា Lionel Messi នោះទេ ផ្ទុយទៅវិញ Ousmane Dembele នោះទេដែរជាកីឡាករដែលលោកពិបាកទប់ទល់បំផុត ម្យ៉ាង Dembeleក៏ជាមិត្តរួមសញ្ជាតិរបស់ខ្លួនផងដែរ។
យ៉ាងណាមិញ Upamecano ក៏ទើបតែបានប្រឈមមុខជាមួយ Messi កាលពីខែមុន ក្នុងការប្រកួតវគ្គផ្តាច់ព្រាត់នៃពានរង្វាន់ World Cup 2022
គួរបញ្ជាក់ផងដែរថា បារាំងក៏បានចាញ់ក្រោមថ្វីជើងរបស់ក្រុមជម្រើសជាតិ អាហង្ស់ទីន នៅវគ្គបាល់កាត់សេចក្តី១១មែ៉ត្រក្នុងលទ្ធផល ៤-២ បន្ទាប់ពីបញ្ចប់១២០នាទីពេញ ដោយបញ្ចប់ក្នុងលទ្ធផលផ្លូវការណ៍៣-៣ ។
ហើយបើទោះបីជា Lionel Messi បានរកគ្រាប់បាល់ដោយស៊ុតបញ្ចូលទីបាន២គ្រាប់ក៏ដោយ ក៏Upamecano នៅតែមិនចាត់ទុកខ្សែប្រយុទ្ធសញ្ជាតិ អាហង្ស់ទីនរូបនេះជាកីឡាករដែលខ្លួនពិបាកបិទនោះឡើយ។