ធឿន ធារ៉ា ប្រកាស់ផ្អាកការប្រកួតមួយរយៈ
2023-01-20 12:01:45
កីឡាករឡើងជើងខ្លាំងរបស់កម្ពុជា ពូថៅពីឃាត ធឿន ធារ៉ាមានការមមាញឺកជាខ្លាំងក្រោយ ទទួលបានខ្សែក្រវ៉ាត់ Thai Fight នាពេលថ្មីៗនេះ
ពោលគឺ១សប្តាហ៍ក្រកួតម្តង ប៉ុន្តែរាល់ការប្រកួតរបស់គេគឹសុតសឹងតែទទួលនូវជ័យជំនះគ្រប់ការប្រកួត
ដោយសារតែជ័យជំនះផ្ទួនៗនេះផងដែរ ធ្វើអោយកីឡាករសញ្ជាតិប្រេស៊ីល thiago teixeira ហាក់បីដូចជានៅមិនសុខ តែងតែបញ្ចេញសកម្មភាព ដោយចង់ប្រកួតជាមួយនឹង ធឿន ធារ៉ាជាខ្លាំង
យ៉ាងណាមិញបើគ្មានការប្រែប្រួលនោះទេជំនួបរវាងអ្នកទាំង២ នឹងប្រព្រឹត្តឡើងនៅខែក្រោយ ខាងមុខនេះ នេះហាក់បីដូចជាដំណឹងដ៏ល្អសម្រាប់មហាជនគុណខ្មែរដែលតែងតែទាមទារអោយ ធឿន ធារ៉ា ធ្វើការប្រកួតមានកំណត់ ដោយប្រកួត២ដងក្នុង១ខែ ឬ ក៏តិចជាងនេះចំពោះជំនួបរវាង ធឿន ធារ៉ា នឹង thiago teixeira