NEWS
Real Madrid កំពុងពិចារណាលើការផ្លាស់ប្តូរសម្រាប់ខ្សែប្រយុទ្ធម្នាក់របស់ Liverpool
2023-01-31 12:01:37
ក្លឹបអធិរាជស Real Madrid ត្រូវបានគេរាយការណ៍ថាចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើតារាឆ្នើមរបស់ Liverpool កីឡាករ Roberto Firmino លើការផ្ទេរដោយឥតគិតថ្លៃមុនរដូវកាលឆ្នាំ ២០២៣-២០២៤ ។ Firmino មានវ័យ ៣១ ឆ្នាំគឺជាផ្នែកដ៏សំខាន់នៃតំបន់ខ្សែប្រយុទ្ធ របស់លោក Jurgen Klopp ចាប់តាំងពីបានមកដល់ពីក្លឹប Hoffenheim ក្នុងតម្លៃ ២៩ លានផោនក្នុងរដូវក្តៅឆ្នាំ ២០១៥ ហើយគាត់បានជួយក្រុមហង្សក្រហមឈ្នះពានរង្វាន់ចំនួន ៧ ផងដែរ។
យ៉ាងណាមិញកីឡាករដែលមានភាពប៉ិនប្រសប់ដូចជាគេនេះបានក្លាយជាប្រធានបទដ៏ក្ដៅមួយផងដែរអស់រយៈពេលពីរបីខែមកហើយម្យ៉ាងវិញទៀតនោះគឺថា ជាមួយនឹងកិច្ចសន្យារបស់គាត់នឹងផុតកំណត់នៅរដូវក្តៅផងដែរ ហើយការផុតកុងត្រារបស់គេបានធ្វើឲ្យមានការចាប់អារម្មណ៍សម្រាប់ក្លឹបនៅអឺរ៉ុប សូម្បីតែក្លឹបមកពីអារ៉ាប៊ីសាអូឌីតក៏ចាប់អារម្មណ៏លើរូបគេដែរ។
គួរបញ្ជាក់ផងដែរថា នេះបើយោងតាម Defensa Central ក្លឹប Real Madrid កំពុងតាមដានស្ថានភាពកិច្ចសន្យា របស់ Firmino ដោយមានចេតនាចង់នាំយកគាត់នៅរដូវក្តៅ។ អ្នកចាត់ការក្រុម Real Madrid លោក Carlo Ancelotti គឺជាអ្នកកោតសរសើរចំពោះអ្នកវាយប្រហារនៅលើទីលានដែលត្រូវបានគេចាត់ទុកថាអាចទុកចិត្តបានលើគាត់ផងដែរ ។
ក្លឹបអធិរាជស Real Madrid ត្រូវបានគេរាយការណ៍ថាចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើតារាឆ្នើមរបស់ Liverpool កីឡាករ Roberto Firmino លើការផ្ទេរដោយឥតគិតថ្លៃមុនរដូវកាលឆ្នាំ ២០២៣-២០២៤ ។ Firmino មានវ័យ ៣១ ឆ្នាំគឺជាផ្នែកដ៏សំខាន់នៃតំបន់ខ្សែប្រយុទ្ធ របស់លោក Jurgen Klopp ចាប់តាំងពីបានមកដល់ពីក្លឹប Hoffenheim ក្នុងតម្លៃ ២៩ លានផោនក្នុងរដូវក្តៅឆ្នាំ ២០១៥ ហើយគាត់បានជួយក្រុមហង្សក្រហមឈ្នះពានរង្វាន់ចំនួន ៧ ផងដែរ។
យ៉ាងណាមិញកីឡាករដែលមានភាពប៉ិនប្រសប់ដូចជាគេនេះបានក្លាយជាប្រធានបទដ៏ក្ដៅមួយផងដែរអស់រយៈពេលពីរបីខែមកហើយម្យ៉ាងវិញទៀតនោះគឺថា ជាមួយនឹងកិច្ចសន្យារបស់គាត់នឹងផុតកំណត់នៅរដូវក្តៅផងដែរ ហើយការផុតកុងត្រារបស់គេបានធ្វើឲ្យមានការចាប់អារម្មណ៍សម្រាប់ក្លឹបនៅអឺរ៉ុប សូម្បីតែក្លឹបមកពីអារ៉ាប៊ីសាអូឌីតក៏ចាប់អារម្មណ៏លើរូបគេដែរ។ គួរបញ្ជាក់ផងដែរថា នេះបើយោងតាម Defensa Central ក្លឹប Real Madrid កំពុងតាមដានស្ថានភាពកិច្ចសន្យា របស់ Firmino ដោយមានចេតនាចង់នាំយកគាត់នៅរដូវក្តៅ។ អ្នកចាត់ការក្រុម Real Madrid លោក Carlo Ancelotti គឺជាអ្នកកោតសរសើរចំពោះអ្នកវាយប្រហារនៅលើទីលានដែលត្រូវបានគេចាត់ទុកថាអាចទុកចិត្តបានលើគាត់ផងដែរ ។
Go to our Telegram Group
Go to our Facebook page
© 2023 Copyright ShareSport