បែកធ្លាយព័ត៌មានពាន Ballon Dor ឆ្នាំ 2023 នេះត្រូវបានគេរៀបចំឲ្យ Lionel Messi ជាអ្នកឈ្នះ
2023-10-19 10:10:18
ការប្រគល់ពានរង្វាន់ Ballon Dor លើកទី 67 សម្រាប់ឆ្នាំ 2023 នេះ និងធ្វើឡើងនៅថ្ងៃទី30 ខែតុលា នាប៉ុន្មានថ្ងៃខាងមុខនេះនៅក្នុងទីមហោស្រពដ៏ប្រណិត chatelet ស្ថិតនៅក្នុងទីក្រុងប៉ារីស ប្រទេសបារាំង។ ប៉ុន្តែយ៉ាងណាមិញ មុននិងកម្មវិធីឈានចូលមកដល់របាយការណ៍អ្នកឈ្នះពានរង្វាន់មួយនេះទាំងប្រុសទាំងស្រីត្រូវបានបែកធ្លាយ និងត្រូវបានគេយកទៅចែកចាយពាសពេញពិភពលោក។
សម្រាប់ផ្នែកបុរសគ្មានអ្នកណាក្រៅពីកីឡាករ Lionel Messi នោះទេ ខណះដែលផ្នែកនារីបានទៅលើកីឡាការនី Aitana Bonmati ដែលជាសមាជិករបស់ក្លឹប Barcelona ស្រីៗ។ ងាកមក Lionel Messi វិញប្រសិនបើឆ្នាំនេះគាត់ជាអ្នកឈ្នះពានរង្វាន់ Ballon Dor នេះមែននោះមានន័យថា គាត់និងឈ្នះវាបានចំនួន 08 ដងនៅក្នុងអាជីពរបស់គាត់ មិនត្រឹមតែប៉ុណ្ណោះគាត់និងក្លាយជាកីឡាករបាល់ទាត់មុនគេបង្អស់ដែលលេងនៅក្រៅទ្វីបអឺរ៉ុបប៉ុន្តែអាចមានលទ្ធភាពឈ្នះពានរង្វាន់មួយនេះ។
យ៉ាងណាមិញ នេះគ្រាន់តែជាព័ត៌មានបែកធ្លាយតែប៉ុណ្ណោះ យើងមិនដឹងថាតើពិតឫក៏មិនពិតនោះទេមានតែរង់ចាំមើលនៅចុងខែតុលានេះទាំងអស់គ្នា ខណះដែលបេក្ខភាពប្រជែងជាមួយ Lionel Messi ពីរនាក់ទៀតក៏សុទ្ធតែខ្លាំងៗមិនមែនលំៗនោះទេដូចជាកីឡាករ Erling Haaland និង Kylian Mbappe ជាដើម ៕