NEWS
ហេតុផលទាំង ៥ ដែល Ronaldo អាចប្រជែងពាន Ballon d’Or នៅឆ្នាំ ២០២៤
2023-10-20 10:10:56
តើម្ចាស់ពាន Ballon d’Or ប្រាំសម័យកាល Cristiano Ronaldo អាចឈ្នះពានទីប្រាំមួយក្នុងអាជីពរបស់គាត់ដែរឬទេ? បន្ទាប់ពីបានចូលរួមជាមួយ Al-Nassr របស់អារ៉ាប៊ីសាអូឌីតក្នុងខែមករាឆ្នាំនេះ Ronaldo ត្រូវបានគេរំពឹងថានឹងរំសាយអាជីពដ៏រុងរឿងរបស់គាត់ដោយ ស្ងប់ស្ងាត់ និងឆ្ងាយពីការប្រកួតប្រជែងនៅអឺរ៉ុប។ ទោះបីជាយ៉ាងណា តារាឆ្នើមព័រទុយហ្គាល់រូបនេះ ស្ថិតក្នុងវ័យ ៣៨ ឆ្នាំ នៅតែអាចបង្ហាញទម្រង់លេងល្អ និងក្លាយជាអ្នករកគ្រាប់បាល់ច្រើនជាងគេនៅឆ្នាំ ២០២៣ នេះផងដែរ។
Ballon d’Or គឺជារង្វាន់បុគ្គលដ៏មានកិត្យានុភាព ហើយកីឡាករគ្រប់គ្នាតែងតែស្រម៉ៃចង់បានបំផុតនៅក្នុងកីឡាបាល់ទាត់ ហើយ Ronaldo គឺជាកីឡាករ បាល់ទាត់ដ៏អស្ចារ្យបំផុតម្នាក់ដែលធ្លាប់បានឈ្នះពានរង្វាន់មួយនេះ​ ចំនួន ៥ ដងរួចទៅហើយ។​ ទោះបីជាស្តាប់មើលទៅ វាហាក់ដូចជាមិនអាចទៅរួចក៏ដោយ តែហេតុផល ៥ យ៉ាងនេះ ទំនងជាងអាចឲ្យ Ronaldo ប្រជែងយក Ballon d’Or នៅឆ្នាំ ២០២៤​ បាន។
ហេតុផលទី១៖ ប្រសិនបើ Ronaldo ឈ្នះជើងឯក Saudi Pro League ជាមួយ Al-Nassr ហេតុផលទី២៖ ប្រសិនបើ Al-Nassr មានកំណត់ត្រាប្រកួតល្អនៅ AFC Champions League ហេតុផលទី៣៖ ប្រសិនបើ Ronaldo ក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេនៅ AFC Champions League ហេតុផលទី៤៖ ប្រសិនបើ Ronaldo ឈ្នះស្បែកជើងមាសនៅ Euro ២០២៤ ហេតុផលទី៥៖ ប្រសិនបើព័រទុយហ្គាល់ឈ្នះជើងឯក Euro ២០២៤៕
Go to our Telegram Group
Go to our Facebook page
© 2023 Copyright ShareSport