គិតថាប្រទេសណាលេងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ World Cup ច្រើនជាងគេ?
2022-12-14 12:12:43
ចាប់តាំងពី World Cup ចាប់ផ្ដើមនៅឆ្នាំ១៩៣០មក ក្រុមជម្រើសជាតិដែលលេងនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រច្រើនជាងគេគឺ ក្រុមជម្រើសជាតិអាល្លឺម៉ង់ ដែលលេងបាន ១៣ដង។
បន្តពីអាល្លឺម៉ង់គឺ ប្រេស៊ីល ដែលលេងបាន ១១ដង។ អ៊ីតាលីជាប់លេខ ៣ ដែលលេងបាន ៨ដង ចំណែកបារាំងលេខ ៤ ដែលធ្លាប់ចូល ៧ដង។
ខាងក្រោមនេះជាបញ្ជីក្រុមជម្រើសជាតិដែលលេងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ World Cup ច្រើនជាងគេ៖
អាល្លឺម៉ង់៖ ១៣ដង
ប្រេស៊ីល៖ ១១ដង
-អ៊ីតាលី៖ ៨ដង
បារាំង៖ ៧ដង
អាហ្សង់ទីន៖ ៦ដង
អ៊ុយរុយហ្គាយ ក្រូអាត ហុល្លង់៖ ៥ដង
ស៊ុយអែត៖ ៤ដង
អង់គ្លេស៖ ៣ដង៕