កែវ រំចង់ ប្រកាសចង់ជួប ប៊ូខាវ
2023-02-03 04:02:12
កម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួត SEA GAME ឆ្នាំ 2023 នេះ ។ ជាមួយគ្នានេះដែរកម្ពុជាបានសម្រេចបញ្ចូលវិញ្ញាសារ គុនខ្មែរ ចូលទៅក្នុងការប្រកួត ។ ជុំវិញបញ្ហាដាក់ឈ្មោះ គុនខ្មែរ នេះខាងភាគីថៃបានកើតទុក្ខមិនសុខចិត្តដោយសារតែមិនដាក់ឈ្មោះថា Mauy Thai ថែមទាំងគម្រាមមិនចូលរួមប្រកួតទៀតផង តែនៅទីបំផុតក៏បានប្រកាសចូលរួមវិញក្រោមហេតុផលថា ប្រទេសថៃស្រឡាញ់គ្រប់ប្រភេទក្បាច់គុន ។
បន្ទាប់ពីមានបញ្ហាចម្រូងចម្រាស់រឿង គុនខ្មែរ និង Mauy Thai កីឡាករ ប៊ូខាវ បានប្រកាសប្រាប់ពិភពលោកថា រូបគេមិនមានដើមកំណើតជាខ្មែរនោះទេ ដោយនិយាយថា គេដើមកំណើតជាជនជនជាតិកួយនិងមានសញ្ចាតិថៃ ថែមទាំងបានប្រកាសក្តែងៗថា “ រឿងកម្ពុជាដាក់គុនខ្មែរ នៅស៊ីហ្គេមជាសិទ្ធិរបស់គេ យើងមិនអាចនិយាយបានទេ ហើយគុនខ្មែរ គឺត្រឹមតែលំដាប់អាស៊ាន យើងកុំទៅខ្វល់អី យើងត្រូវនិយាយដល់ក្នុងព្រឹត្តិការណ៍អូឡាំពិក ព្រោះរបស់ថៃយើង Original លេខ 1 ទៅហើយ ”។
ដែលបានធ្វើអោយមហាជនខ្មែរផ្ទុះការខឹងសម្បារនឹងកីឡាករ ប៊ូខាវ ជាខ្លាំង ។ ជាមួយបញ្ហានេះផងដែរស្រាប់តែលោក ឧកញ៉ា ស្រី ចាន់ថន បានប្រកាសផ្តល់វីឡាមួយតម្លៃ 27 ម៉ឺនដុល្លារ រថយន្តមួយគ្រឿង និងប្រាក់ឧបត្ថម្ភ 10 ឆ្នាំ ដល់ កីឡាករ គុនខ្មែរ រូបណា ដែលអាចយកឈ្នះប៊ូខាវបាន ។ ដោយឡែកបន្ទាប់ពីបានដឹងដំណឹងនេះកីឡាករកែវរំចង់ក៏បានចេញមុខប្រតិកម្មផងដែរដោយបានបង្ហោះនៅលើបណ្តាញសង្គមរបស់ខ្លួនថា “ ឮភ្លាមក្តៅស្លឹកត្រចៀកភ្លាម បើខ្លាំងមកប្រកួតនៅកម្ពុជាមកពៅមាស កែវ រំចង់សែនស្រឡាញ់ ប៊ូខាវ ឮថាជាជនជាតិកួយផង រមាស់ដៃ រមាស់ជើង ចង់វាយបណ្តោយ ” ។