NEWS
មិត្តរួមក្រុមរបស់ Lionel Messi ម្នាក់ត្រូវបានហាមមិនឲ្យលេងបាល់ទាត់រយៈពេល 02 ឆ្នាំ
2023-10-22 01:10:42
មិត្តរួមក្រុមនៅជម្រើសជាតិអាហ្សង់ទីនរបស់ Lionel Messi កីឡាករ Papu Gomez ដែលទើបតែលើកពាន FIFA World Cup 2022 នៅប្រទេសកាតាថ្មីៗនេះត្រូវបានគេព្យួរនិងហាមប្រាមមិនឲ្យលេងបាល់ទាត់រយៈពេល 02 ឆ្នាំ។
ការហាមប្រាមនេះបានធ្វើឡើងបន្ទាប់ពីគេបានរកឃើញថា កីឡាកររូបនេះមានផ្ទុកសារធាតុញៀននៅក្នុងខ្លួនដែលខុសពីច្បាប់របស់បាល់ទាត់ទាំងស្រុង នេះបើតាមការឲ្យដឹងពីប្រភពដល់ច្បាស់លាស់មួយគឺអ្នកកាសែតលោក Fabrizio Romano ដែលបានសរសេរបង្ហោះនៅលើគណនី Twitter របស់គាត់ថា ម្ចាស់ជើងឯក FIFA World Cup ឆ្នាំ 2022 កីឡាករ Papu Gomez ត្រូវបានហាមមិនឲ្យលេងបាល់ទាត់រយៈពេល 02 ឆ្នាំ បន្ទាប់ពីពិនិត្យឃើញមានផ្ទុកសារធាតុញៀនក្នុងខ្លួនរបស់គាត់។
គួររំលឹកឡើងវិញថា Gomez លេងបានតែពីរប្រកួតប៉ុណ្ណោះកាលពី World Cup នៅប្រទេសកាតាក្នុងនោះមានការចាញ់ 1-2 ជាមួយអារ៉ាប៊ីសាអូឌីត និងការឈ្នះ 2-1 ទៅលើអូស្ត្រាលីនៅវគ្គ 16 ក្រុម។ សម្រាប់ក្លឹបវិញគាត់ទើបតែចាកចេញពីក្លឹប sevilla មកចូលរួមជាមួយក្លឹប Monza របស់អ៊ីតាលីកាលពីរដូវក្តៅនេះនោះទេក្នុងនាមជាភ្នាក់ងារឥតគិតថ្លៃ ៕
Go to our Telegram Group
Go to our Facebook page
© 2023 Copyright ShareSport