ផ្លាសទៅ All-Nassr ជួយអោយ Ronaldo នៅតែលេចធ្លោដដែល
2023-10-23 10:10:15
បន្ទាប់ពីផ្ទេរទៅកាន់ក្លឹបនៅប្រទេសអារ៉ាប Al-Nassr Cr7 ត្រូវបានគេលើកយកមកនិយាយច្រើនថា អាជីពរបស់កីឡាករល្អបំផុតក្នុងពិភពលោកត្រូវបាបបញ្ចប់ហើយ ។ ប៉ុន្ដែផ្ទយពីការគិត Ronaldo បានបញ្ជាក់អោយពួកគេដឹងថា នេះមិនមែនជាចុងបញ្ចប់ក្នុងអាជិពបាល់ទាត់របស់គាត់នោះទេ ពោលគឺ ក្នុងរដូវកាលឆ្នាំ 2022-2023 នេះ Goat ប្រចាំប្រទេស ព័រទុយហ្គាល់បានក្លាយជាកីឡាករដែលស៊ុតបញ្ចូលទីបានច្រើនជាងគេបំផុតប្រចាំឆ្នាំ ពោលគឺ 41 គ្រាប់ឯណោះបូករួមទាំងគ្រាប់បាល់អោយក្លឹបនិងជម្រើសជាតិ។
ជាការពិតណាស់ថ្វីត្បិតតែម្ចាស់ពាន Ballon D’or 5សម័យកាលរូបនេះមានវ័យរាងជ្រេលបន្ដិចក្ដីប៉ុន្ដែសម្ថភាពរបស់គាត់នៅលើទីលាននៅតែបង្ហាញកម្រិចលេងបានយ៉ាងល្អ។ ពោលគឺការប្រកួតយប់មិញថែមទាំងរកគ្រាប់បាល់បានដោយស៊ុតបាល់ free kicks បានថែមទៀតផង។ ប្រយើងក្រឡេកទៅមើល Mbappe និង haaland ដែលជាចាត់ទុកថាជាអ្នកស្នងដំណែងរបស់ Ronaldo វិញគឺពួកគេទាំងពីរនាក់មានស្ថិតិការប្រកួត មិនសូវជាល្អដូចខ្សែរប្រយុទ្ធវ៏យ 38 ឆ្នាំនោះទេ។
ដោយ Mbappe លេងបាន 38 ប្រកួតរកបានត្រឹមតែ 37 គ្រាប់តែប៉ុណ្ណោះរីឯ Haaland វិញបង្ហាញខ្លួនបាន 44 ប្រកួតរកបាន 40 គ្រាប់។ នេះសបញ្ចាក់អោយយើងដឹងថាអាជីពរបស់ Ronaldo មិនទាន់បញ្ចប់នៅឡើយទេហើយការផ្លាសពី Manchester United ទៅចូលរួមជាមួយក្រុម Al-Nassr គឺជារឿងដ៏ត្រឹមត្រូវបំផុត។
ហើយខាងក្រោមនេះគឺជាស្ថិតិការប្រកួតរបស់គាត់៖
🏟️44 ប្រកួត
⚽41 គ្រាប់
🅰️ 9 Assists
🎯7 បាញ់ពីចម្ងាយ
✨ 50 បង្កើតឱកាស
💫13 បង្កើតឱកាសធំៗ
⚡57 ការបាញ់ទឹកដោយជោគជ័យ
💪 154 Duels បានឈ្នះ
⭐ Rating 7.99
🎯 50 G/A ក្នុង 44 ប្រកួត