Cristiano Ronaldo វ៉ាដាច់ Lionel Messi បំបែកកំណត់ត្រាថ្មីមួយទៀតហើយ
2023-10-25 10:10:45
Cristiano Ronaldo គឺជាកីឡាករម្នាក់ដែលខ្លាំងទាំងក្នុងនិងក្រៅទីលាន ថ្មីៗនេះគាត់បានវ៉ាដាច់កីឡាករ Lionel Messi និងតារាឆ្នើមកីឡាបាល់បោះ Lebron James នៅក្នុងបញ្ជីអត្តពលិក 10 នាក់ដែលត្រូវបានគេចុចស្វែងរកច្រើនជាងគេនៅលើ Internet ។
CR7 មានចំនួនអ្នក Follow នៅលើគណនី Instagram របស់គាត់ច្រើនជាងគេបង្អស់ ដូច្នេះវាមិនមែនជារឿងចម្លែកទេដែលគាត់ត្រូវបានគេចុចស្វែងរកច្រើន។ គាត់ទទួលបានការចុចស្វែងរកនៅលើ Google ចំនួន 199.4 លានដង ខណៈដែលកីឡាករ Neymar JR ស្ថិតនៅចំណាត់ថ្នាក់លេខ 02 ទទួលបានការស្វែងរកចំនួន 140.9 លានដង។ លំដាប់លេខ 03 បានទៅលើកីឡាករ Lionel Messi ដែលមានចំនួន 100.4 លានដង។
លេខ 04 កីឡាករបាល់បោះ Lebron James ទទួលបាន 72.1 លានដង។ លេខ 05 បានទៅលើអ្នកលេងកីឡា Cricket របស់ឥណ្ឌាកីឡាកករ Virat Kohli ទទួលបាន 68 លានដង។ ខណៈដែល Kylian Mbappe ឈរនៅចំណាត់ថ្នាក់លេខ 06 ។ តារាវាយកូនបាល់ Carlos Alcaraz លេខ 07 ។ Novak Djokovic លេខ 08 ។ Erling Haaland លេខ 09 និងអ្នកប្រណាំងឡាន Formula 1 Lewis Hamilton ឈរនៅចំណាត់ថ្នាក់់លេខ 10 ៕