NEWS
PSG សម្លឹងឃើញតារាព័រទុយហ្គាល់ម្នាក់នេះ ទុកជំនួស Mbappe
2023-10-27 11:10:51
រឿងរ៉ាវ​ផ្ទេរ​កីឡាករ Kylian Mbappé ទៅ Real Madrid ប្រៀបបាននឹងរឿងជីវិតស្រ្តីមេផ្ទះ។
ជាលទ្ធផល មកទល់នឹងពលនេះមិនទាន់មានតម្រុយពិតប្រាកដណាមួយថា តារាឆ្នើមបារាំងរូបនេះនឹងសម្រេចចិត្តបែបណាអំពីអនាគតរបស់គាត់នោះទេ។ ទោះយ៉ាងណាក៏ដោយ មានលទ្ធភាពច្រើនដែលគាត់នឹងចាកចេញពី Paris Saint-Germain បន្ទាប់ពីរដូវកាល 2023-24។ ប្រសិនបើកីឡាករវ័យ 24 ឆ្នាំរូបនេះពិតជាចាកចេញមែន PSG នឹងត្រូវពិនិត្យមើលឈ្មោះកីឡាករផ្សេងទៀតដើម្បីជំនួសម្ចាស់ជើងឯក FIFA World Cup 2018។
យោងតាម ​​Gazzetta dello Sport ក្លឹប Parisian កំពុងត្រួតពិនិត្យមើលទម្រង់លេងកីឡាករជាច្រើនដើម្បីជំនួសគាត់ ជាពិសេស Rafael Leão ដែលទើបតែបន្តកុងត្រាជាមួយ AC Milan៕
Go to our Telegram Group
Go to our Facebook page
© 2023 Copyright ShareSport