NEWS
លោក Ten Hag ថាវាមិនអាចទៅរួចទេក្នុងការធ្វើឱ្យ Man Utd លេងដូចក្រុម Ajax ដែលគាត់ធ្លាប់ទទួលបានជោគជ័យ
2023-10-31 09:10:58
Erling Haaland រកបាន 2 គ្រាប់សម្រាប់ក្រុមម្ចាស់ជើងឯក Premier League មុនពេល Phil Foden បន្ថែមគ្រាប់ទី 3 ក្នុងជំនួប Manchester Derby នៅ Old Trafford។ en Hag ដែលបានឃេីញក្រុមរបស់គាត់ធ្លាក់ទៅលេខ 8 ក្នុងតារាង Premier League បាននិយាយសារភាពដ៏គួរឱ្យភ្ញាក់ផ្អើលទាក់ទងនឹងក្រុម Ajax ដែលគាត់ទទួលបានជោគជ័យឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League ក្នុងឆ្នាំ 2019។
គាត់បានប្រាប់ ViaPlay បន្ទាប់ពីបរាជ័យថា៖ “យើងនឹងមិនលេងបាល់ទាត់ដូចដែលយើងលេងនៅ Ajax នៅទីនេះទេ។ ឥឡូវនេះ ខ្ញុំមានកីឡាករផ្សេងទៀត នោះមិនមែនជាមូលហេតុដែលខ្ញុំមកទីនេះទេ។
នោះមិនស្ថិតនៅក្នុង DNA របស់ Manchester United ទាល់តែសោះ។ បាល់ទាត់នៅ Ajax គឺធម្មតាណាស់ នៅទីនេះយើងនឹងលេងដោយផ្ទាល់ៗច្រេីនជាង។ យើងក៏មានកីឡាករសម្រាប់លេងបែបនេះដែរ ជាពិសេសនៅជួរមុខ”៕
Go to our Telegram Group
Go to our Facebook page
© 2023 Copyright ShareSport