NEWS
Lionel Messi និយាយថាមិចខ្លះក្រោយឈ្នះពាន Ballon Dor ជាលើកទី 08 ?
2023-11-01 10:11:23
Lionel Messi បានឈ្នះពានរង្វាន់ Ballon Dor ឆ្នាំ 2023 នេះ និងជាការឈ្នះពានរង្វាន់មួយនេះជាលើកទី 08 ផងដែរនៅក្នុងអាជីពរបស់គាត់។
Messi ឈរនៅចំណាត់ថ្នាក់លេខ 01 តាមពីក្រោយដោយកីឡាករ Erling Haaland ចំណាត់ថ្នាក់លេខ 02 និង Kylian Mbappe ឈរនៅចំណាត់ថ្នាក់លេខ 03 ។ Messi ត្រូវបានប្រគល់ពានរង្វាន់ដោយម្ចាស់ក្លឹប Inter Miami គឺលោក David Beckham មុនពេលដែលគាត់បានបង្ហាញពីចំណាប់អារម្មណ៍របស់គាត់ក្រោយឈ្នះពានរង្វាន់ដ៏អស្ចារ្យមួយនេះ។
Messi បានលើកឡើងថា ជាដំបូងខ្ញុំសូមអរគុណដល់អ្នកទាំងអស់គ្នា ជាពិសេសមិត្តរួមក្រុមរបស់ខ្ញុំ និងអ្នកដែលបានបោះឆ្នោតឲ្យខ្ញុំ។ Ballon Dor នេះគឺជាអំណោយដ៏អស្ចារ្យរបស់ប្រជាជនអាហ្សង់ទីនទាំងមូល ប៉ុន្តែខ្ញុំមិនបានបំភ្លេច Erling Haaland និង Kylian Mbappe នោះទេ ពួកគេមានឆ្នាំដ៏អស្ចារ្យ ហើយជូនពរឲ្យពួកគេឈ្នះពានរង្វាន់មួយនេះនៅឆ្នាំបន្ទាប់។ ជាចុងក្រោយ ខ្ញុំសូមឧទ្ទិសពានរង្វាន់មួយនេះជូនលោក Diego Maradona រីករាយថ្ងៃកំណើត បើទោះបីជាអ្នកទៅដល់ទីណាក៏ដោយ ពានរង្វាន់មួយនេះក៏ជូនចំពោះអ្នកដូចគ្នា ៕
Go to our Telegram Group
Go to our Facebook page
© 2023 Copyright ShareSport