វ័យគ្រាន់តែជាតួរលេខប៉ុន្តែ Ronaldo នៅតែអាចធ្វើរឿងមួយនេះបាន
2023-11-06 09:11:37
Cristiano Ronaldo បានស៊ុតបញ្ចូលទីគ្រាប់ទី 400 របស់គាត់ចាប់តាំងពីអាយុ 30 ឆ្នាំក្នុងជ័យជម្នះ 2-0 សម្រាប់ Al Nassr ក្នុង Saudi Pro League ។ ម្ចាស់ជើងឯក Ballon d'Or សញ្ជាតិព័រទុយហ្គាល់ រកបានគ្រាប់បាល់បើកឆាកដ៏គួរឱ្យភ្ញាក់ផ្អើលក្នុងជ័យជម្នះរបស់ក្រុមខ្លួនលើក្រុម Al Khaleej កាលពីថ្ងៃសៅរ៍។ កីឡាករវ័យ 38 ឆ្នាំរូបនេះបានយកបាល់នៅលើតំបន់ពិន័យនៅនាទីទី 26 ហើយ ខ្សែការពារសញ្ជាតិអេស្ប៉ាញ Aymeric Laporte បានបន្ថែមគ្រាប់បាល់ទីពីរនៅនាទីទី 58 ដើម្បីទទួលបានជ័យជំនះ ដែលធ្វើអោយក្រុម Al Nassr ដេញតាមពីក្រោយក្រុមកំពូលតារាង Al Hilal ចំនួនបួនពិន្ទុ។
គ្រាប់បាល់ស៊ុតបញ្ចូលទីរបស់ Ronaldo គឺជាគ្រាប់ទី 12 របស់គាត់ក្នុងលីកនៅរដូវកាលនេះ ដែលធ្វើអោយគាត់ឈរនៅលើកំពូលតារាងនាំមុខ Aleksandar Mitrovic ដែលបានចូលរួមជាមួយ Al Hilal ពី Fulham កាលខែសីហា។ មួយវិញទៀត Al Nassr បានឃើញគ្រាប់បាល់ពី Sadio Mane មិនអនុញ្ញាតបន្ទាប់ពីការត្រួតពិនិត្យ VAR សម្រាប់បាល់ offside ។
កាលពីសប្តាហ៍មុន Ronaldo ត្រូវបានគេមើលឃើញថាបានទាមទារឱ្យអាជ្ញាកណ្តាលមួយរូបត្រូវបានផ្លាស់ប្តូរក្នុងអំឡុងពេលដែល Al-Nassr យកឈ្នះ 1-0 លើ Al-Ettifaq ក្នុងការប្រកួត King Cup of Champions វគ្គ 1/4 ផ្តាច់ព្រ័ត្រ។ Ronaldo បានខឹងនឹងការកាត់សេដ្ជក្ដីរបស់អាជ្ញាកណ្តាលក្នុងដំណាក់កាលបិទតង់ទីមួយនៃការប្រកួត។ ទោះយ៉ាងណាក៏ដោយលទ្ធផលនេះបាននាំ Al-Nassr ទៅកាន់វគ្គ 8 ក្រុមចុងក្រោយនៃការប្រកួត Cup ដែលមានក្រុមមកពីលំដាប់កំពូលពីរនៅអារ៉ាប៊ីសាអូឌីត។