NEWS
មេធាវីម្នាក់ត្រូវសងជម្ងឺចិត្តទៅ Ronaldo ជាង 6 សែនដុល្លារព្រោះតែបញ្ហាមួយនេះ
2023-02-16 02:02:29
មេធាវីរបស់នាង Kathryn Mayorga ត្រូវបានបញ្ជាឱ្យបង់ប្រាក់ដល់ Cristiano Ronaldo ចំនួន $334,637 ដើម្បីសងថ្លៃឈ្នួលផ្លូវច្បាប់និងសងជម្ងឺចិត្តដែលកីឡាករវ័យ 38 ឆ្នាំរូបនេះបានបាត់បង់ ខណៈពេលដែលការពារនាង Mayorga បន្ទាប់ពីបានចោទថា Cristiano Ronaldo បានរំលោភនាង ។ នាង Mayorga បានចោទប្រកាន់ថា Ronaldo ថាបានរំលោភនាងក្នុងឆ្នាំ 2009 នៅសណ្ឋាគារ Las Vegas
ប៉ុន្តែ Ronaldo បានបដិសេធការចោទប្រកាន់ទាំងនេះ ។ អ្នកទាំងពីរបានឈានដល់ការដោះស្រាយមួយក្នុងឆ្នាំ 2010 ប៉ុន្តែប្រាំបីឆ្នាំក្រោយមកនាងបានដាក់ពាក្យបណ្ដឹងម្តងទៀត ។ ដោយឡែកបណ្ដឹងរដ្ឋប្បវេណីត្រូវបានច្រានចោលកាលពីខែមិថុនាឆ្នាំមុន នៅពេលដែលចៅក្រមស្រុកអាមេរិក Jennifer Dorsey សម្រេចថាមេធាវីរបស់ Mayorga គឺ Leslie Mark Stovall បានពឹងផ្អែកលើព័ត៌មានបែកធ្លាយតែប៉ុណ្ណោះ ផ្ទុយទៅវិញមេធាវីរបស់ Ronaldo លោក Peter Christiansen បានស្នើសុំឱ្យលោក Stovall ទទួលខុសត្រូវដោយផ្ទាល់ចំពោះថ្លៃខ្លួនរបស់គាត់និងសងទៅដល់ Ronaldo សរុបចំនួន 626,000 ដុល្លារ ។ ទន្ទឹម​នឹង​នេះ គេ​ក៏​បាន​សម្រេច​ថា Ronaldo នឹង​មិន​ត្រូវ​ប្រឈម​មុខ​នឹង​ការ​ចោទ​ប្រកាន់​ព្រហ្មទណ្ឌ​នោះទេ ។
Go to our Telegram Group
Go to our Facebook page
© 2023 Copyright ShareSport