Neymar បានចែកផ្លូវគ្នាជាមួយគូស្នេហ៍ក្រោយទើបទទួលចំណងដៃកូនស្រី
2023-11-30 02:11:25
ដោយសារតែភាពសាវារបស់ខ្លួន ទីបំផុតកីឡាករបាល់ទាល់រហស្សនាម ឧកញ៉ា Neymar បានចែកផ្លូវគ្នាជាមួយគូស្នេហ៍នាង Bruna Biancardi ហើយ បន្ទាប់ពីទទួលបានចំណងដៃកូនស្រីទើបតែជាងមួយខែតែប៉ុណ្ណោះ ។ នេះតើតាមការបញ្ជាក់របស់នាង Bruna Biancardi នៅលើ Instagram របស់ខ្លួន ។ ដោយនាងបានបង្ហោះនៅលើ Instagram របស់នាងថា
“នេះគឺជាងរឿងឯកជន តែដោយសារតែជាប់ពាក់ព័ន្ធជាមួយនឹងសារព័ត៌មានច្រើនពេក ថ្ងៃនេះខ្ញុំសូមបញ្ជាក់ថា ខ្ញុំមិនមានទំនាក់ទំនងជាមួយនរណាម្នាក់នោះទេ ខ្ញុំសង្ឃឹមថានឹងមិនត្រូវបានពាក់ព័ន្ធជាមួយនឹងសារព័ត៌មានទៀតឡើយ” ។ យោងតាមសារព័ត៌មាន Daily Mail កីឡាករវ័យ 31 ឆ្នាំរូបនេះត្រូវបានចោទប្រកាន់ពីបទបោកប្រាស់មិត្តស្រីរបស់គាត់ជាច្រើនលើក ដោយថ្មីៗនេះគេបានរាយការណ៍ថា Neymar បានជាប់ពាក់ព័ន្ធនឹងតារា OnlyFans Aline Farias ដែលនាងបានចោទប្រកាន់ថា Naymar បានឆាតទៅនាងដើម្បីសុំរូបភាពអាក្រាត ។
លើសពីនោះកាលពីដើមឆ្នាំនេះ គាត់ត្រូវបានគេឃើញជប់លៀងជាមួយនារីពីរនាក់ផ្សេងគ្នានៅក្លឹបរាត្រីរបស់អេស្ប៉ាញផងដែរ ។ យោងតាម BILD បានអោយដឹងថាគូស្នេហ៍មួយគូនេះមានកិច្ចសន្យាផ្លូវភេទចម្លែកដែលអនុញ្ញាតឱ្យ Neymar ចែចង់ និងដេកជាមួយនារីផ្សេងទៀតតាមចិត្ត ប៉ុន្តែគាត់មិនត្រូវបានអនុញ្ញាតឱ្យថើបមាត់ពួកគេនោះទេ ។ យ៉ាងណាក៏ដោយបន្ទាប់ពីបានបែកធ្លាយសារដែល Neymar ឆាតទៅសុំរូបស្រាតគេ ពេលនេះគូស្នេហ៍មួយគូនេះក៏បានចែកផ្លូវគ្នាទោះបីជាទើបតែបង្កើតកូនស្រីបានជាងមួយខែក៏ដោយ ។