Arturo Vidal ចេញមុខរិះគន់ចំៗទៅកាន់ Alejandro Garnacho
2023-12-01 10:12:17
អតីតកីឡាកររបស់ក្លឹប Barcelona និង Bayern Munich កីឡាករ Arturo Vidal បានចេញមកនិយាយរិះគន់ចំៗទៅកាន់កីឡាករវៃក្មេងដែលកំពុងតែឡើងជើងខ្លាំងរបស់ Man United គឺ Alejandro Garnacho ចំពោះរឿងមួយនេះ។
យើងបានដឹងហើយថា Garnacho មានភាពល្បីល្បាញខ្លាំងមែនទែនជាមួយនិងគ្រាប់បាល់ Bicycle Kick ដ៏អស្ចារ្យរបស់គាត់កាលពីថ្ងៃទី27 កន្លងទៅក្នុងការប្រកួតរវាងក្លឹបបិសាចក្រហម Manchester United ជាមួយនិង Everton នៅក្នុងក្របខ័ណ្ឌ English Premier League ហើយបន្ទាប់ពីការស៊ុតចូលដ៏ល្អមួយគ្រាប់នេះរូបគេក៏បានលោតអបអរស្តាយ Suiiii របស់ Cristiano Ronaldo នៅចំពោះមុខអ្នកគាំទ្ររបស់ក្លឹប Everton ថែមទៀតផង។
យ៉ាងណាមិញ ក្រោយពីមើលឃើញអំពីសកម្មភាពបែបនេះកីឡាករ Arturo Vidal បានចេញមករិះគន់កីឡាករ Alejandro Garnacho មិនសំចៃមាត់នោះទេដោយក្នុងនោះដែល Vidal បានលើកឡើងថា គាត់មិនយល់ទេហេតុអ្វីបានជា Garnacho តែងតែព្យាយាមធ្វើស្តាយអបអរតាម CR7 ? តាមពិតទៅគាត់មានសមត្ថភាពនិងជាកីឡាករដែលអស្ចារ្យម្នាក់បាត់ទៅហើយ ដូច្នេះគាត់គួរតែបង្កើតនូវអ្វីដែលជាខ្លួនឯង មិនមែនដើរធ្វើតាមគេអញ្ចឹងទេ ៕