NEWS
Rodrygo: “Real Madrid នឹងមិនអនុញ្ញាតឱ្យខ្ញុំនិយាយអំពីការប៉ះសម្តីគ្នាជាមួយ Messi នោះទេ”
2023-12-01 10:12:05
Rodrygo របស់ប្រេស៊ីលបានប្រឈមមុខនឹង Messi របស់អាហ្សង់ទីនអំឡុងពេលសម្រាកប្រកួតអន្តរជាតិ ខណៈដែលមានការប៉ះទង្គិចពាក្យសំដីគ្នាដ៏ក្តៅគគុកនៅលេីទីលាន។
របាយការណ៍​បាន​អះអាង​ថា Rodrygo បានហៅកីឡាករ​អាហ្សង់ទីន​ថាជា “មនុស្ស​កំសាក” ដែលនាំទៅរកការប៉ះទង្គិចជាមួយ Messi។ ត្រលប់មកក្លឹបវិញ Rodrygo បានស៊ុតបញ្ចូលទីក្នុងជ័យជម្នះ 4-2 របស់ Madrid លើ Napoli កាលពីថ្ងៃពុធ បន្ទាប់មកគាត់ត្រូវបានគេសួរអំពីការប៉ះទង្គិចរបស់គាត់ជាមួយ Messi។
Rodrygo បានប្រាប់សារព័ត៌មានដោយស្នាមញញឹមរបស់គាត់ថា៖ “ខ្ញុំមិនអាចនិយាយអំពីវាបានទេ។ Madrid នឹងមិនអនុញ្ញាតឱ្យខ្ញុំនិយាយទេ។”
Go to our Telegram Group
Go to our Facebook page
© 2023 Copyright ShareSport