NEWS
Casemiro សរសើរមិត្តរួមក្រុមម្នាក់នៅ Manchester United
2023-02-26 04:02:17
កីឡាករ Casemiro បានផ្លាស់ប្តូរទៅកាន់ក្របខ័ណ្ឌ Premier League កាលពីរដូវក្តៅដោយទទួលយកការប្រកួតប្រជែងថ្មីមួយបន្ទាប់ពីទទួលបានជោគជ័យជាច្រើនឆ្នាំជាមួយក្រុម Real Madrid ។ ជាមួយគ្នានេះ Casemiro បានបង្ហាញពីភាពលេចធ្លោរបស់ខ្លួនជាមួយក្រុម Manchester United ខណៈដែលរូបគាត់ក៏បានពោលសរសើរមិត្តរួមក្រុម Bruno Fernandez ផងដែរ ។ ដោយគាត់បាននិយាយថា “មុនពេលមក Manchester United ខ្ញុំបានបើកទូរទស្សន៍ ហើយមើលការប្រកួតរបស់ពួកគេ… ហើយ Bruno គឺជាកីឡាករល្អបំផុត ។ គាត់គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករដែលស្ថិតនៅជួរមុខ ។
គាត់គឺជាកីឡាករដ៏ល្អបំផុតរបស់យើងនៅពេលនេះ” ។ គួរអោយដឹងផងដែរថា Casemiro និង Bruno Fernandez កំពុងសម្លឹងរកមើលការឈ្នះពានរង្វាន់ជាលើកដំបូងរបស់ខ្លួនជាមួយ Manchester United ក្រោយខកខានអស់រយៈពេល 6 ឆ្នាំ ។​
Go to our Telegram Group
Go to our Facebook page
© 2023 Copyright ShareSport