Ricardo Quaresma លើកឡើងច្បាស់ៗដូចដឹងមុនអំពីព្រឹត្តិការណ៍ UEFA EURO 2024
2023-12-04 10:12:46
អតីតខ្សែប្រយុទ្ធរបស់ក្លឹប Barcelona កីឡាករ Ricardo Quaresma បានទស្សន៍ទាយថា Cristiano Ronaldo និងក្លាយជាកីឡាករល្អបំផុតនិងជាអ្នកស៊ុតបញ្ចូលទីបានច្រើនជាងគេនៅក្នុងព្រឹត្តិការណ៍ UEFA EURO ឆ្នាំ 2024 ខាងមុខ។
ក្នុងនោះដែរ Quaresma ក៏បានបន្តថាកីឡាករ Kylian Mbappe និងក្លាយជាកីឡាករវ័យក្មេងឆ្នើមជាងគេនៅក្នុងការប្រកួត។ បន្ទាប់មកគាត់ក៏បានបន្ថែមទៀតថា ក្រុមជម្រើសជាតិទួកគីនិងធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើលជាទីបំផុត។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ គាត់ក៏បានបន្តលើកឡើងថាកីឡាករ Cristiano Ronaldo និងឈ្នះស្បែកជើងមាសនៅក្នុងព្រឹត្តិការណ៍នោះ ហើយគាត់ថែមទាំងឈ្នះពានកីឡាករល្អជាងគេប្រចាំ Tournament មួយនេះថែមទៀតផង។
សម្រាប់វគ្គផ្តាច់ព្រ័ត្រវិញ Ricardo Quaresma បានទស្សន៍ទាយថា បារាំងនិងប៉ះគ្នាជាមួយព័រទុយហ្គាល់ដើម្បីដណ្តើមពាន ខណៈដែលអ្នកឈ្នះពានគឺបានទៅលើក្រុមជម្រើសជាតិព័រទុយហ្គាល់។ គួររំលឹកផងដែរថា ក្រុមជម្រើសជាតិព័រទុយហ្គាល់គឺជាក្រុមតែមួយគត់ដែលរក្សាកំណត់ត្រាឈ្នះ 100% កាលពីវគ្គជម្រុះក្នុងពូល J ដោយលេង 10 ប្រកួតឈ្នះទាំង 10 ប្រកួត ៕