បាល់ដែលប្រើនៅ EURO 2024 និងមានបំពាក់ដោយបច្ចេកវិទ្យាទំនើបថ្មីមួយមិនធ្លាប់មានពីមុនមក
2023-12-05 10:12:19
បាល់ដែលប្រើផ្លូវការសម្រាប់ការប្រកួត EURO 2024 នៅប្រទេសអាល្លឺម៉ង់ត្រូវបានគេឲ្យដឹងថានិងបំពាក់ដោយបន្ទះឈីបដើម្បីពិនិត្យមើលទាក់ទងនិងការប៉ះដៃក៏ដូចជា Offside ។
យើងដឹងហើយថា បញ្ហា 02 ដែលគេតែងតែលើកយកមកនិយាយគឺ បាល់ប៉ះដៃនិងបាល់ Offside ដែលតែងតែមានរឿងចម្រូងចម្រាសកើតឡើងជារឿយៗនៅក្នុងបាល់ទាត់។ ដូច្នេះដើម្បីជាភាពងាយស្រួលមួយបន្ថែមទៀត Adidas បានផលិតបាល់ដែលបំពាក់ដោយបន្ទះឈីបសម្រាប់ប្រើប្រាស់ក្នុងការប្រកួត EURO នាពេលខាងមុខ។ បន្ទះឈីបមួយនេះវានិងដំណើរការស្របគ្នាជាមួយនិងបច្ចេកវិទ្យាតាមដានអវៈយវៈ 3D តំណាងឲ្យគ្រោងឆ្អឹងរបស់កីឡាករ។
ឳបករណ៍នេះអាចអនុញ្ញាតឲ្យអាជ្ញារកណ្តាលបង្កើតរូបភាពតាមកុំព្យូរទ័រដើម្បីពិនិត្យមើលរាងកាយកីឡាករត្រង់ចំណុចណាដែលបានប៉ះជាមួយបាល់។ ដូច្នេះបាល់ប៉ះដៃ បាល់ Offside និងងាយស្រួលក្នុងការពិនិត្យមើលដែលធ្វើឲ្យការប្រកួតរឹតតែមានភាពសុក្រឹតនិងយុត្តិធម៌ជាទីបំផុត ៕