Lionel Messi មានវិប្បដិសារីចំពោះរឿងមួយកាលពី World Cup 2022
2023-12-05 10:12:30
កីឡាករ Lionel Messi ដែលបានជួយឲ្យអាហ្សង់ទីនលើកពាន FIFA World Cup 2022 នៅប្រទេសកាតាកន្លងទៅបានទម្លាយពីអារម្មណ៍សោកស្តាយរបស់គាត់ចំពោះរឿងមួយដែលគាត់គិតថាគាត់ធ្វើបែបនេះគឺជាទង្វើរអសីលធម៌។
យើងដឹងហើយថា កាលពីព្រឹត្តិការណ៍ FIFA World Cup 2022 អាហ្សង់ទីនបានប៉ះជាមួយហូឡង់ក្នុងវគ្គ 08 ក្រុមចុងក្រោយហើយលទ្ធផលកាលនោះបញ្ចប់ 90 នាទីទៅស្មើរគ្នា 2-2 លុះឈានមកដល់វគ្គប៉េណាំងទីកាត់សេចក្តីអាហ្សង់ទីនក៏បានយកឈ្នះដោយលទ្ធផល 4-3 ទទួលបានឱកាសឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
ការប្រកួតនោះក៏មានកីឡាករ Lionel Messi ស៊ុតចូលផងដែរហើយបន្ទាប់ពីការស៊ុតចូលរូបគេក៏បានធ្វើស្តាយអបអរលក្ខណៈឌឺដងទៅកាន់គ្រូបង្វឹករបស់ក្រុមជម្រើសជាតិហូឡង់លោក Louis Van Gaal ផងដែរដោយយកដៃដាក់អមជាមួយនិងត្រចៀករបស់គាត់ទាំងសងខាង។ តាមរយៈសកម្មភាពមិនសមរម្យមួយនេះ Lionel messi បានចេញមុខមកបកស្រាយថា គាត់ពិតជាសោកស្តាយមែនទែនដែលធ្វើទង្វើរបែបនេះដោយខ្វះការគោរពទៅលើដៃគូរប្រកួត ហើយគាត់ក៏ចង់សូមទោសទៅកាន់គ្រូបង្វឹកក៏ដូចជាកីឡាករគ្រប់រូបនៅក្នុងក្រុមជម្រើសជាតិហូឡង់ផងដែរ ៕