NEWS
តស៊ូងើបពីការរិះគន់ខំប្រឹងលេងរហូតធ្វើឲ្យ Harry Maguire ឈ្នះពានរង្វាន់ដ៏មានកិត្តិយសមួយប្រចាំខែវិច្ឆិកានេះ
2023-12-07 09:12:26
កីឡាករ Harry Maguire របស់ក្លឹប Manchester United ត្រូវបានបោះឆ្នោតឲ្យជាប់ជាកីឡាករឆ្នើមប្រចាំខែវិច្ឆិកានៅក្របខ័ណ្ឌ English Premier League ។
គួរឲ្យដឹងផងដែរថា សម្រាប់ខែវិច្ឆិកាក្រុមបិសាចក្រហមលេងបាន 03 ប្រកួតនៅក្នុងក្របខ័ណ្ឌ English Premier League ហើយថែមទាំងបិទមិនឲ្យដៃគូប្រកួតរបស់ពួកគេស៊ុតចូលទាំងបីប្រកួតថែមទៀតផង ក្នុងនោះរួមមានការឈ្នះ 1-0 ទៅលើក្លឹប Fulham ឈ្នះ 3-0 ទៅលើក្លឹប Everton និងឈ្នះ 1-0 ទៅលើក្លឹប Luton Town ។ ទាក់ទងនិងការឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំខែវិច្ឆិកានៅ Premier League របស់ Harry Maguire នេះដែរ ខ្សែការពារកណ្តាលរូបនេះបានយកឈ្នះកីឡាករ Jeremy Doku របស់ក្លឹប Manchester City កីឡាករ Anthony Godon របស់ក្លឹប Newcastle United កីឡាករ Marcus Tavernier របស់ក្លឹប Bounermouth និងកីឡាករ Thomas kaminski របស់ក្លឹប Luton Town ។
គួរបញ្ជាក់ផងដែរថា នេះគឺជាលើកទីមួយហើយដែលកីឡាករ Harry Maguire បានឈ្នះពានរង្វាន់មួយនេះ ហើយចាប់តាំងពីកីឡាករ Marcus Rashford បានឈ្នះកាលពីខែកុម្ភៈមក គ្មានកីឡាករ Manchester United រូបណាម្នាក់បានឈ្នះពានរង្វាន់នេះឡើយ ទើបតែលើកនេះបាន Harry Maguire ជាអ្នកឈ្នះ ៕
Go to our Telegram Group
Go to our Facebook page
© 2023 Copyright ShareSport