NEWS
Erling Haaland ខិតជិតការបំបែកកំណត់ត្រាថ្មីមួយទៀត បន្ទាប់ពីគាត់អាចបំបែកកំណត់ត្រារបស់ Sergio Aguero នៅ Manchester City
2023-02-27 09:02:46
Erling Haaland បានបំបែកកំណត់ត្រារបស់ Sergio Aguero សម្រាប់ការស៊ុតបញ្ចូលទីច្រើនជាងគេក្នុងរដូវកាល Premier League ។ នេះបើយោងតាម​​TalkSPORT ។ កីឡាករសញ្ជាតិន័រវេសរូបនេះបានស៊ុតបញ្ចូលទីគ្រាប់ទី ២៧ របស់គាត់ក្នុងលីកនៅរដូវកាលនេះ នៅពេលដែលក្រុមរបស់គាត់បានយកឈ្នះ ៤-១ ទល់នឹង AFC Bournemouth កាលពីថ្ងៃសៅរ៍ទី ២៥ ខែកុម្ភៈថ្មីៗនេះ។ ដោយយកឈ្នះ Aguero ដែលបានរក្សាកំណត់ត្រាអស់រយៈពេលជិត ៧ ឆ្នាំកន្លះបន្ទាប់ពីគាត់បានស៊ុតបញ្ចូលទី ២៦ ដងក្នុងរដូវកាល ២០១៤-១៥ នៃក្របខណ្ឌ Premier League ។
មិនតែប៉ុណ្ណោះ Haaland កំពុងស្ថិតក្នុងដំណើរឆ្ពោះទៅរកការបំបែកកំណត់ត្រារបស់ Mohamed Salah សម្រាប់គ្រាប់បាល់ស៊ុតបញ្ចូលទីច្រើនជាងគេក្នុងយុទ្ធនាការ Premier League ៣៨ ប្រកួតថែមទៀតផង។ កីឡាករសញ្ជាតិអេហ្ស៊ីប Mohamed Salah ស៊ុតបញ្ចូលទីបាន ៣២ គ្រាប់ឱ្យ Liverpool ក្នុងយុទ្ធនាការ ២០១៧-១៨ ។
ដូច្នេះ Haaland នៅសល់ ៦ គ្រាប់ទៀតសម្រាប់ការបំបែកកំណត់ត្រាថ្មីមួយទៀតរបស់គាត់។ ទន្ទឹមនឹងនេះ អតីតខ្សែប្រយុទ្ធ Borussia Dortmund ក៏រកបាន Hat-Trick ចំនួនបួនផងដែរនៅរដូវកាលនេះ ដែលលើសចំនួនកំណត់ត្រាចាស់របស់ Alan Shearer ដែលមានបីដងក្នុងរដូវកាល ១៩៩៥-៩៦។
Go to our Telegram Group
Go to our Facebook page
© 2023 Copyright ShareSport