កីឡាករ Mohamed Salah បានប្រៀបធៀបក្រុមបច្ចុប្បន្នទៅនឹងក្រុមដែលឈ្នះជើងឯកឆ្នាំ 2020
2023-12-12 10:12:37
ខ្សែប្រយុទ្ធក្រុមហង្សក្រហម Liverpool កីឡាករ Mohamed Salah បានធ្វើការប្រៀបធៀបកីឡាករក្នុងក្រុមបច្ចប្បន្នទៅនឹងក្រុមដែលបានឈ្នះ Premier League ក្នុងរដូវកាល 2019/2023 ។ កីឡាករ Mohamed Salah បានស៊ុតបញ្ចូលទីគ្រាប់ទី 200 របស់ខ្លួនក្នុងជ័យជម្នះទល់នឹង Crystal Palace នឹងបានរុញក្រុមអោយឡើងទៅឈរនៅលើកំពូលតារាងសារជាថ្មីបន្ទាប់ពីពួកគេខកខានចាប់តាំងពីខែកញ្ញាឆ្នាំ 2021 មកម្ល៉េះ ។
Liverpool កំពុងនាំមុនក្រុមលេខពីរ Arsenal ចំនួនមួយពិន្ទុ និងក្រុមលេខពីរ Aston Villa ចំនួនពីរពិន្ទុ ។ ក្រោយបានឡើងមកឈរនៅលើកំពូលតារាងវិញបន្ទាប់ពីខកខានអស់ពេលដ៏យូរ Salah បានធ្វើការប្រៀបធំក្រុមបច្ចុប្បន្នទៅនឹងក្រុមដែលបានឈ្នះពានក្នុងរដូវកាល 2019/2020 បែបនេះថា “ខ្ញុំបានមើលឃើញពីចិត្តគំនិតរបស់ក្រុម យើងនឹងតស៊ូរហូតដល់ទីបញ្ចប់ យើងធ្វើបានល្អនៅក្នុងប្រកួតនេះ នឹងប្រកួតមុនមុន វាជារឿងល្អដែលយើងអាចធ្វើបាន ។
ជាការពិតយើងមានកីឡាករថ្មី 6-7 នាក់នៅក្នុងក្រុម យើងត្រូវតែផ្តល់ដំបូន្មានដល់ពួកគេ ។ ពួកគេរៀនសូត្របានច្រើន ហើយពួកគេក៏ជាកីឡាករល្អផងដែរ វាមានភាពស្រដៀងគ្នាទៅនឹងរដូវកាល 2019 ប៉ុន្តែកីឡាករនៅក្នុងជំនាន់នោះសម្រេចបាននូវសមិទ្ធផលជាច្រើន យើងត្រូវតែផ្តល់នូវការគោរពដល់ពួកគេ ។ ខ្ញុំនៅតែប្រាកដក្នុងចិត្តថា យើងនឹងអាចធ្វើនូវអ្វីដែលពិសេសនៅក្នុងរដូវកាលនេះ” ។