NEWS
អ្នកគាំទ្រភ្ញាក់ផ្អើលពេលឃើញ Manchester United ជាប់ចំណាត់ថ្នាក់ជាក្លឹបល្អរបស់ UEFA
2023-12-16 12:12:30
ចំណាត់ថ្នាក់ក្លឹបល្អបំផុតរបស់ UEFA ត្រូវបានចេញសារជាថ្មី ខណៈដែលក្លឹប Manchester United បានធ្វើឱ្យអ្នកគាំទ្ររបស់ពួកគេមានការភ្ញាក់ផ្អើល។ រដូវកាលនេះអាចរាប់ថាជារដូវកាលដ៏អាក្រក់របស់ក្លឹបបិសាចក្រហមដោយបច្ចុប្បន្នពួកគេកំពុងតែឈរនៅចំណាត់ថ្នាក់លេខ 06 ក្នុងតារាង Premier League ។
មិនត្រឹមតែប៉ុណ្ណោះកាលពីពេលថ្មីៗនេះ ពួកគេទើបតែធ្លាក់ចេញពីពានរង្វាន់ UEFA Champions League បន្ទាប់ពីចាញ់ក្លឹប Bayern Munich 0-1 ស្ថិតនៅបាតតារាងក្នុងពូល និងគ្មានឱកាសបានលេងសូម្បីតែពាន Europa League ។ ទោះបីជាយ៉ាងណាក៏ដោយ បើទោះបីជាពួកគេចាប់ផ្តើមយុទ្ធនាការរដូវកាលថ្មីមិនបានល្អក៏ដោយ ក្លឹបបិសាចក្រហមមួយនេះនៅតែអាចស្ថិតក្នុងចំណោមក្លឹបដែលមានចំណាត់ថ្នាក់ខ្ពស់បំផុតរបស់ UEFA ។
Manchester United ទទួលបានចំណាត់ថ្នាក់លេខ 09 ពោលគឺល្អជាងក្លឹបធំៗមួយចំនួនទៅទៀតដូចជាក្លឹប Barcelona, Borussia Dortmund, Atletico Madrid និងជើងឯក Serie A ក្លឹប Napoli ។ តាមរយៈលទ្ធផលនេះបានធ្វើឲ្យអ្នកគាំទ្ររបស់ក្លឹប Manchester United មានការភ្ញាក់ផ្អើលជាខ្លាំង ដោយពួកគេមិននឹកស្មានថាបិសាចក្រហមអាចទទួលបាននូវចំណាត់ថ្នាក់ល្អបែបនេះនោះទេ។ នេះយើងក្រលេកមកមើលចំណាត់ថ្នាក់ក្លឹបល្អបំផុតរបស់ UEFA ពីលេខ 01-10 ទាំងអស់គ្នា ៖ 1. Manchester City 2. Bayern Munich 3. Real Madrid 4. Liverpool 5. Paris Saint Germain 6. Inter Millan 7. Chelsea 8. RB Leipzig 9. Manchester United 10. AS Roma ៕
Go to our Telegram Group
Go to our Facebook page
© 2023 Copyright ShareSport