Victor Osimhen ឆ្លើយតបទៅអ្នកគាំទ្រវិញរឿងដែលគេគិតថាគាត់មិនសាកសមឈ្នះពានកីឡាករឆ្នើមប្រចាំទ្វីបអាហ្វ្រិក
2023-12-19 10:12:51
ខ្សែប្រយុទ្ធរបស់ក្លឹប Napoli កីឡាករ Victor Osimhen បានឆ្លើយតបទៅអ្នកគាំទ្រវិញរឿងដែលគេគិតថាគាត់មិនសាកសមឈ្នះពានកីឡាករឆ្នើមប្រចាំទ្វីបអឺរ៉ុបប៉ុន្តែកីឡាករ Achraf Hakimi ទៅវិញទេដែលសាកសមជាង។
គួរឲ្យដឹងផងដែរថា Victor Osimhen ត្រូវបានតែងតាំងជាកីឡាករឆ្នើមទ្វីបអាហ្វ្រិកប្រចាំឆ្នាំ 2023 ខណៈដែលកីឡាករ Achraf Hakimi ជាប់លេខ 02 និង Mohamed Salah ជាប់លេខ 03 ។ ទោះបីជាយ៉ាងណាក៏ដោយ មានអ្នកគាំទ្រជាច្រើនបានយល់ឃើញថា Victor Osimhen មិនសាកសមនិងទទួលបានពានរង្វាន់មួយនេះទេហើយអ្នកដែលសាកសមនោះគឺកីឡាករ Achraf Hakimi ។
ជាការឆ្លើយតបមកវិញកីឡាករ Victor Osimhen បានបញ្ចេញប្រតិកម្មនៅលើគណនី Twitter របស់គាត់ទាំងយល់ស្របថា ពិតណាស់ Hakimi សាកសមនិងឈ្នះពានរង្វាន់មួយនេះតាមរយៈការដឹកនាំប្រទេសរបស់គាត់ឡើងទៅដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ FIFA World Cup កាលពីឆ្នាំ 2022 កន្លងទៅ ៕