NEWS
Saudi Pro League គិតថាបើពួកគេចុះហត្ថលេខាលើតារាឆ្នើមរូបនេះអាចនិងមានសារៈសំខាន់ជាង CR7
2023-12-19 10:12:50
Saudi Pro League ត្រូវបានគេរាយការណ៍ថាកំពុងចាប់អារម្មណ៍ទៅលើតារាឆ្នើមរបស់ក្លឹប Liverpool គឺកីឡាករ Mohamed Salah ដែលពួកគេគិតថាការចុះហត្ថលេខាលើកីឡាករសញ្ជាតិអេហ្ស៊ីបរូបនេះនិងមានសារៈសំខាន់ជាងកីឡាករ Cristiano Ronaldo ។
គួររំលឹកឡើងវិញថា ការចុះហត្ថលេខាលើ CR7 កន្លងមក Saudi Pro League ចំណេញបានច្រើនមែនទែន មិនត្រឹមតែប៉ុណ្ណោះពួកគេបានទាក់ទាញកីឡាករឆ្នើមៗជាច្រើនមកពីអឺរ៉ុបឲ្យមកលេងនៅទីនោះថែមទៀតផងរួមមានកីឡាករ Karim Benzema, N’golo Kante, Ruben Neves និងកីឡាករ Neymar JR ជាដើម។
ថ្វីត្បិតតែដូច្នេះក៏ដោយរដ្ឋាភិបាលប្រទេសអារ៉ាប៊ីសាអូឌីតនៅតែចង់បានកីឡាករ Mohamed Salah ម្នាក់ទៀតបើទោះបីជាកាលពីមុនក្លឹប Al-Ittihad ធ្លាប់ដេញថ្លៃយកប៉ុន្តែត្រូវបានក្លឹបហង្សក្រហមច្រានចោលក៏ដោយ ៕
Go to our Telegram Group
Go to our Facebook page
© 2023 Copyright ShareSport