NEWS
ក្លឹបធំៗនៅអឺរ៉ុបបដិសេធមិនចូលរួមប្រកួតពានរង្វាន់ Super League
2023-12-22 11:12:54
ក្លឹបធំៗមួយចំនួននៅអឺរ៉ុបបាននាំគ្នាប្រកាន់គោលជំហរប្រឆាំងនឹងក្របខ័ណ្ឌដែលគ្រោងនិងបង្កើតថ្មីគឺ European Super League ។
ក្នុងនោះដែរតុលាការបានសម្រេចកាលពីថ្ងៃព្រហស្បតិ៍ថា ការគំរាមគំហែងពីសំណាក់ FIFA និង UEFA ក្នុងការរារាំងកីឡាករក៏ដូចជាក្លឹបផ្សេងៗមិនឲ្យចូលរួមប្រកួតបានរង្វាន់ Super League នេះគឺផ្ទុយពីច្បាប់ដែលបានកំណត់មានន័យថា ស្ថាប័នគ្រប់គ្រងមិនអាចរារាំងការបង្កើតការប្រកួតបាននោះទេ។ ទោះបីជាយ៉ាងក៏ដោយ បញ្ហាស្ថិតត្រង់ថាមានក្លឹបធំៗចំនួន 02 ដែលគាំទ្រគម្រោងក្នុងការបង្កើតពាន Super Cup នេះឡើងដែលរួមមានក្លឹប Real Madrid និងក្លឹប Barcelona ។
គួរឲ្យដឹងផងដែរថា ក្លឹបដែលបដិសេធមិនចូលរួមប្រកួតពានរង្វាន់ Super League នេះមានដូចជាក្លឹប Manchester United, Manchester City, Tottenham Hotspur, Chelsea, Bayern Munich, Atletico Madrid, Borussia Dortmund, AS Roma, PSG និងក្លឹប Inter Milan ៕
Go to our Telegram Group
Go to our Facebook page
© 2023 Copyright ShareSport