Luke Shaw បានស្តីបន្ទោសទៅកាន់ក្រុមបន្ទាប់ពីរងបរាជ័យក្រោមថ្វីដៃ West Ham 2-0
2023-12-25 09:12:59
ក្រុមបិសាចក្រហម Manchester United បានរងបរាជ័យក្រោមថ្វីជើងក្រុមញញួរយក្ស West Ham ក្នុងលទ្ធផល 2-0 ខណៈដែល Manchester United មិនអាចរកគ្រាប់បាល់បានសូម្បីតែមួយគ្រាប់នៅក្នុងបួនប្រកួតចុងក្រោយរបស់ពួកគេ ។ ថ្លែងទៅកាន់ TNT Sports ខ្សែការពារ Luke Shaw បាននិយាយថា “ល្អតែម្យ៉ាងគឺមិនគ្រប់គ្រាន់ទេ ។ យើងត្រូវតែឈ្នះការប្រកួតនោះហើយជាអ្វីដែលយើងចង់បាន ។ យើងបានបន្តចាញ់ការប្រកួតនិងបាត់បង់ពិន្ទុធ្វើអោយអ្វីៗកាន់តែពិបាក ។
តង់ទីមួយយើងបានគ្រប់គ្រងការប្រកួត ខ្ញុំគិតថាយើងនឹងអាចធ្វើបានម្តងទៀតប្រសិនបើយើងរកបានគ្រាប់បាល់ដំបូង លទ្ធផលអាចនឹងខុសពីនេះ ប៉ុន្តែយើងធ្វើមិនបាន ។ យើងរងបរាជ័យក្នុងតង់ទីពីរ យើងមិនទាន់ល្អគ្រប់គ្រាន់ទេ ។” Luke Shaw បានបន្តទៀតថា “ ខ្ញុំគិតថាយើងប្រហែលជាការខ្វះទំនុកចិត្តនៅពេលនេះ ។ វាជារឿងធម្មតានៅក្នុងកីឡាបាល់ទាត់ ប៉ុន្តែយើងត្រូវព្យាយាមរក្សាភាពវិជ្ជមាន ។ យើងនឹងមានការប្រកួតធំមួយទៀតដែលត្រូវប៉ះ Aston Villa ដូច្នេះយើងមិនអាចមានអារម្មណ៍សោកស្តាយឡើយ យើងត្រូវតែបន្តដំណើរទៅមុខទៀត ។
យើងមិនបន្តបាត់បង់ពិន្ទុបានទេ។ យើងត្រូវឈ្នះការប្រកួត ។ វាជាការងាររបស់យើង យើងត្រូវតែរក្សាភាពវិជ្ជមាន។ នេះគឺជាក្លឹប Manchester United ដែលជាក្លឹបធំបំផុតមួយក្នុងពិភពលោក ។ កីឡាករដែលដើរចូលទៅកាន់ទីលានត្រូវតែមានសមត្ថភាពគ្រប់គ្រាន់ដើម្បីឈ្នះការប្រកួត ។ នោះហើយគឺជាអ្វីដែលខ្ញុំចង់និយាយ ។ យើងមិនអាចមានលេសបានទេថាយើងជួបការលំបាក ឬក៏មានរបួសច្រើន ប៉ុន្តែប្រសិនបើយើងក្រឡេកមើលទៅកាន់ Premier League មានក្រុមជាច្រើនបានទទួលរងរបួស ដូច្នេះយើងមិនអាចរកលេសបានទេ យើងដឹងថាយើងមិនទាន់ល្អគ្រប់គ្រាន់ ។